Clear Outex​ ​ស្រោម​ជួយ​កាមេរ៉ា​ ​ថត​ក្រោម​ទឹក​យ៉ាង​ងាយ​ស្រួល

  • 2017-11-07 02:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Clear Outex​ ​ជា​ស្រោម​ស្រោប​ជុំវិញ​កាមេរ៉ា​ដែល​បង្កើត​ឲ្យ​មាន​លក្ខណៈ​ ​Waterproof​ ​អាច​ជួយ​កាមេរ៉ា​អ្នក​មាន​សុវត្ថិភាព​ពេល​ប្រើ​ជិត​នឹង​ទឹក​ ​ឬ​ក្នុង​​ទឹក​។

ស្រោម​ ​Clear Outex​ ​ជា​ជំនាន់​ថ្មី​នៃ​ ​Outex housing​ ​ដែល​កកើត​ឡើង​ពី​គម្រោង​ ​Kickstarter។ សម្រាប់​ជំនាន់​ថ្មី​នេះ​ ​មាន​លក្ខណៈ​ថ្លា​ទន់​ ​ងាយ​បត់​បែន​ ​អាច​ឃើញ​នូវ​ប៊ូតុង​បញ្ជា​មុខងារ​នានា​លើ​កាមេរ៉ា​ ​និង​ ​Lens​ ​បាន​យ៉ាង​ងាយស្រួល។ ម្យ៉ាង​ទៀត​ ​វា​ធ្វើ​ឲ្យ​កាមេរ៉ា​អណ្ដែត​លើ​ទឹក​បាន​ ​ដោយ​មិន​លិច​ទាំងស្រុង​នោះ​ទេ​ ​ដែល​ងាយស្រួល​ពេល​អ្នក​ធ្លាក់​ចូល​ទឹក​ដោយ​ចៃដន្យ​ ​ឬ​កាន់​ថត​នៅ​ពឹម​ៗ​នឹង​ទឹក​។

ស្រទាប់​ធាតុ​នោះ​ជា​ ​Modular (ម៉ូឌុល)​ ​អាច​ឲ្យ​អ្នក​ប្រើ​នូវ​ឧបករណ៍​ដូចជា​ ​Flash, Lens, Tripod, Lighting , Trigger​ ​និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​។ វា​ស្រាល​ងាយស្រួល​យក​តាម​ខ្លួន​ សម្រាប់​ដំណើរ​កម្សាន្ត​នានា​។ Clear outex អាច​ស្រោប​បាន​ទាំង​កាមេរ៉ា​ធម្មតា​ទំហំ​តូច​ ​និង​កាមេរ៉ា​ ​DSLR​ ​ជំនាន់​ចុង​ក្រោយ​ទំហំ​ធំ។

តម្លៃ​របស់​ស្រោម​ ​Clear Outex​ ​គឺ​មាន​ប្រមាណ​ ​៣៧៥​ ​ដុល្លារ​ ​គិត​ទាំង​ឧបករណ៍​បន្ថែម​មួយ​ចំនួន​ ​ខណៈ​តម្លៃ​តែ​ស្រោម​គឺ​ត្រឹម​ ​១០០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ petapixel   ប្រែសម្រួល៖ ប៊ុន ធឿន