កុំ​ច្រឡំ​​គ្នា​ឲ្យ​សោះ ការ​​ Reset ខុសៗ​គ្នា​ លើ iPhone

  • 2017-11-07 04:20:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ទូទៅ​ក្នុង​កម្មវិធី Settings នៃ​ប្រព័ន្ធ​ប្រតិបត្តិ iOS មិន​ថា​តែ​ iPhone ឬ iPad ត្រង់​មុខងារ Reset មាន​បង្ហាញ​នូវ ៣ ប្រភេទ​ធំៗ​រួម​មាន Reset All Settings, Erase All Contents and Settings និង Reset Network Settings។ ពាក្យ​ទាំង ៣ នេះ បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​អ្នក​ប្រើប្រាស់​ទូទៅ​មួយ​ចំនួន​ធំ ហើយ​បង្ក​ឲ្យ​ជួប​បញ្ហា​ក្រោយ​ពេល Reset រួចរាល់។​

១.Reset All Settings: ជា​ការ​លុប​ចោល​ឬ​ផ្ដើម​សារ​ជា​ថ្មី នូវ​រាល់​ការ​កំណត់​ផ្សេងៗ​ទាំង​អស់ នៅ​ក្នុង Settings សោត​យ៉ាង​ដូច​ជា​ការ​ភ្ជាប់​ទៅ​តំណ APN (ប្រព័ន្ធ​អ៊ីនធឺណិត), ការ​ភ្ជាប់​ទៅ​ប្រព័ន្ធ WiFi ឬ​ការ​កំណត់​ក្ដារ​ចុច​ពី​ខាង​ក្រៅ​ជា​ដើម។ ប៉ុន្តែ​រាល់​ទិន្នន័យ​ទាំង​អស់​មាន​ដូច​ជា​រូបភាព, ចម្រៀង, បញ្ជី​លេខ​ទូរសព្ទ ឬ​កម្មវិធី​មាន​បង្ហាញ​លើ Homescreen មិន​ត្រូវ​បាន​បាត់បង់​នោះ​ឡើយ។

អ្នក​អាច​ប្រើ​មុខងារ​ Reset នេះ ដោយ​ចូល​ទៅ​កាន់ Settings> General > Reset និង Reset All Settings ជា​ការ​ស្រេច។

២.Erase All Contents and Settings: ចំណុច​នេះ​វា​នឹង​លុប​ចោល​នូវ​រាល់​បណ្ដា​ឯកសារ​ទាំង​អស់​ចេញ​ពី​ឧបករណ៍​របស់​យើង មិន​ខុស​ពី​មុខងារ Restore (iPhone/iPad) ឆ្លង​កាត់​កម្មវិធី iTunes ដូច្នោះ​ដែរ គ្រាន់​ថា​វា​នឹង​រក្សា​ឲ្យ​អ្នក​នៅ​ជំនាន់ iOS ដដែល ខុស​ពី iTunes បើ​អ្នក​ប្រើ​មុខងារ Restore ត្រូវ​ទាមទារ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បង្អស់។ ក្រោយ​ប្រើ​មុខងារ​នេះ វា​នឹង​លោត​ឲ្យ​អ្នក​ចូល​ទៅ​កាន់​ផ្ទាំង Activate iPhone/iPad សារ​ជា​ថ្មី ដូច​ទៅ​ម៉ាស៊ីន​ដែល​ទើប​បក​ចេញ​ពី​ប្រអប់​ដូច្នោះ​ដែរ។

ដើម្បី Reset បែប​នេះ យើង​ចូល​ទៅ​កាន់ Settings > General > Reset និង Erase All Content and Settings។

៣.Reset Network Settings: ចាត់ការ​តែ​លើ​ Settings នៃ​បណ្ដាញ មាន​ដូច​ជា Password WiFi, ប្រព័ន្ធ​តំណ​ភ្ជាប់​អ៊ីនធឺណិត និង​មុខងារ Network មួយ​ចំនួន​ទៀត មាន​ក្នុង​ឧបករណ៍​របស់​យើង ត្រូវ​ដំណើរការ​សារ​ជា​ថ្មី​ទាំង​ស្រុង។ គេ​ច្រើន​ប្រើ​មុខងារ​នេះ សម្រាប់​ទូរសព្ទ​ដែល​ជួប​បញ្ហា​ភ្ជាប់​ទៅ WiFi មិន​ជាប់ ឬ​បើក​អ៊ីនធឺណិត 3G/4G មិន​ចេញ​ជា​ដើម។

ចូល​ទៅ​កាន់ Settings > General > Reset > Reset Network Settings។​

បញ្ជាក់​ថា​រាល់​ការ​អនុវត្ត​នេះ​ ករណី​បើ​ម៉ាស៊ីន​អ្នក​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ Jailbreak ឬ​មាន Cydia ដាច់ខាត​មិន​ត្រូវ​ធ្វើ​នោះ​ឡើយ ជៀសវាង​ការ​គាំង​ជាប់​ត្រឹម Logo Apple ឬ iTunes។​

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ drfone   ប្រែសម្រួល៖ កៅ រក្សា