រឿងពិតនៅពីក្រោយរ៉ូបកូនក្រមុំរបស់ Song Hye Kyo ពិសេសស្មានមិនដល់!
- 2017-11-07 05:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងពិតនៅពីក្រោយរ៉ូបកូនក្រមុំរបស់ Song Hye Kyo ពិសេសស្មានមិនដល់!
ចន្លោះមិនឃើញ
ពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ Song-Song បានធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសចំពោះរ៉ូបកូនក្រមុំដ៏ស្រស់ស្អាត។
ទោះបីជារ៉ូបនោះមានការច្នៃម៉ូដបែបសាមញ្ញ ប៉ុន្តែវាមានលក្ខណៈពិសេសដែលមនុស្សទូទៅ នឹកស្មានមិនដល់។ ខាងក្រោមនេះ ជារឿងពិត ៣យ៉ាងនៅពីក្រោយរ៉ូបកូនក្រមុំរបស់ Song Hye Kyo៖
១. ស្នាដៃរបស់អ្នកច្នៃម៉ូដដ៏ល្បីប្រចាំពិភពលោក មានឈ្មោះថា Christian Dior
ឈុតដ៏ស្រស់ស្អាតនេះ ជាការច្នៃផ្ទាល់របស់អ្នកច្នៃម៉ូដល្បីឈ្មោះលោក Christian Dior។ រូបភាពដំណើរការការងាររចនារ៉ូប ដោយអ្នកច្នៃម៉ូដចំណានៗ ធ្លាប់ត្រូវបានបង្ហាញលើគណនី Instagram នាពេលកន្លងមកដែរ។ ជាមួយគ្នានោះ មិនត្រឹមតែតារាស្រី Song Hye Kyo ដែលជ្រើសរ៉ូបម៉ាក "Christian Dior" សូម្បីស្វាមី Song Joong Ki ក៏គ្រងឈុតកូនកំលោះរបស់ម៉ាកល្បីនេះដែរ។
២. រ៉ូបមានតែ ១គត់លើពិភពលោក
មានតែតារាសម្ដែង Song Hye Kyo ប៉ុណ្ណោះដែលមានរ៉ូបនេះ ហើយក៏គ្មានកូនក្រមុំណា មានឱកាសអាចស្លៀកឈុតដូចគ្នានេះដែរ។ ឈុតកូនក្រមុំ១នេះ ធ្វើឡើងយ៉ាងពិសេស និងផ្ចិតផ្ចង់ជាទីបំផុត តាមការកុម្ម៉ង់។
៣. មានតម្លៃច្រើនជាង ១០០លានវ៉ុន (ប្រហែល ៨៩ ៩០ដុល្លារ)
ចំណុចពិសេសចុងក្រោយ គឺទាក់ទងនឹងតម្លៃ។ យោងតាម ប្រភពមួយបានឲ្យដឹងថា រ៉ូបរបស់ភរិយា Song Joong Ki អាចមានតម្លៃប្រមាណ ១១៨ លានវ៉ុន (ប្រហែល ១ម៉ឺនដុល្លារ)។ តាមការបង្ហាញ អាចនិយាយ បានថា ឈុតកូនក្រមុំមួយនេះ ពិតជាមានតម្លៃថ្លៃ បើប្រៀបធៀបនឹងរ៉ូបកូនក្រមុំផ្សេងទៀត ដែលតារាល្បីស្លៀកក្នុងថ្ងៃពិសេសនាពេលកន្លងមក៕
ចុចអាន៖
អស់ស្ទះ! ការចំណាយទាំងអស់ក្នុងមង្គលការប្ដីប្រពន្ធ Song-Song ច្រើនដល់ម្ល៉ឹង
មិនឲ្យចាំយូរ Song Joong Ki បង្ហាញរូបមង្គលការភ្លាម ក្រោយចប់ពិធី