ដឹង​អត់ តារា​ល្បី​ឈ្មោះ​ណា​ខ្លះ មិន​​ផឹក​គ្រឿង​ស្រវឹង ដាច់ខាត?​

  • 2017-11-07 09:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅគេសង្កេត​ឃើញ​ពេល​តារា​ល្បីៗ​ជួប​ជុំ​គ្នា​ក្នុង​កម្មវិធី​ផ្សេងៗ​ គឺតែទទួលទាន​​គ្រឿង​ស្រវឹង​ ដូច​ជា​ស្រា​ក្រហម​ជាដើម។ ប៉ុន្តែ​ ប្រិយ​មិត្ត​មាន​ដឹង​ទេ​ថា​ តារា​មួយ​ចំនួន​មិន​ចេះ​ផឹក​គ្រឿង​ស្រវឹង​នោះទេ។

តទៅ​នេះ​ សូម​បង្ហាញ​ពី​តារា​ខ្លះ​ ដែលដែល​មិន​ចេះ​សេព​គ្រឿង​ស្រវឹង៖

១. តារា​ចម្រៀង​ Jennifer Lopez

មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុ​អី​បាន​ជា Jennifer មាន​សម្រស់​ក្មេង​ជាង​វ័យ? បើ​តាម​សម្ដី​របស់​នាង​ បាន​និយាយ​ថា៖ "ខ្ញុំ​មិន​ជក់​បារី មិន​ផឹក​គ្រឿង​ស្រវឹង ឬ​ទឹក​ណា​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីនឡើយ​ វា​ធ្វើ​ឲ្យ​មុខ​យើង​ឆាប់​ជ្រៀវ​ជ្រួញ"។

២. តារា​សម្តែង​ Tobey Maguire

តារា​ដែល​ដើរ​តួ​ជា Spiderman រូប​នេះ​បាន​និយាយ​ថា៖ "លោក​បាន​ឈប់​ក្រេប​គ្រឿង​​ស្រវឹង​ចាប់​តាំង​ពី​លោក​អាយុ​ ១៩ ឆ្នាំ​មក​ម៉្លេះ"។

៣. តារា​ម៉ូដែល​ Tyra Banks 

តារា​ម៉ូដែល​ និង​ជា​ពិធីករ​ទូរទស្សន៍​ Tyra Bank បាន​និយាយ​ថា​ នាង​មិន​ដែល​សេព​គ្រឿង​ញៀន​ និង​ស្គាល់​រស​ជាតិ​គ្រឿង​ស្រវឹង​តាំង​ពី​នាង​អាយុ ១២ ឆ្នាំ​មក​ម៉្លេះ។"

​៤. តារា​ម៉ូដែល Kim Kardashian

អំឡុង​ពេល​ធ្វើ​កិច្ច​សម្ភាសន៍​ជាមួយ​លោក​ Andy Cohen តារា​ម៉ូដែល​រូប​នេះ​បាន​ប្រាប់​ថា​ នាង​បាន​ឈប់​ផឹក​គ្រឿង​ស្រវឹង​ចាប់​តាំង​ពី​ពេល​ដែល​នាង​ក្លាយ​ជា​អ្នក​បើក​ឡាន​ឲ្យ​បង​ស្រី​របស់​នាង​។

៥. តារា​ចម្រៀង​ Eminem

ចាប់​តាំង​ពី​ការ​ផ្ដាច់​ខ្លួន​ពី​ការ​ញៀន​ថ្នាំ​រាប់​ឆ្នាំ​មក តារា​ចម្រៀង​រ៉េប​រូប​នេះ​ក៏​បាន​ផ្ដាច់​ខ្លួន​ពី​ជាតិ​ស្រវឹង ១០០ ភាគរយ៕

ចុចអាន៖

ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម