ញាក់សាច់! បើ​សិន​ជា​ដឹង​តម្លៃ​ស្បែក​ជើង​មួយ​គូ​នេះ​របស់ Kendall Jenner

  • 2017-11-07 05:27:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kendall Jenner ទើប​តែ​ប្រារព្ធ​កម្មវិធី​ខួប​កំណើត​វ័យ ២២ឆ្នាំ​កាល​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ដោយ​បាន​ចូល​រួម​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ ជា​ពិសេស​គឺ​សង្សារ​របស់​នាង​កីឡាករ​បាល់​បោះ Blake Griffin។

ស្បែក​ជើង​ម៉ាក Saint Laurent ដែល​មាន​តម្លៃ ១​ម៉ឺន​ដុល្លារ
លោក​ Blake Griffin

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ Kendall បាន​ពាក់​ស្បែក​ជើង​ក​វែង​ម៉ាក Saint Laurent ដែល​មាន​តម្លៃ​ដល់​ទៅ ១​ម៉ឺន​ដុល្លារ​ឯណោះ។

ក្នុង​ថ្ងៃ​នោះ​ដែរ Kendall បាន​ចូល​រួម​ដោយ​សមាជិក​គ្រួសារ​ជា​ច្រើន​ដើម្បី​អប​អរ​ថ្ងៃ​កំណើត​ខ្លួន ដូច​ជា Kim Kardashian និង Khloe Kardashian ជា​ដើម។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហោះ​រូប​ថត​ទាំង​នោះ​លើ​បណ្ដាញ​សង្គម​ Instagram ស្រប​ពេល​ដែល​ Kendall ក៏​បង្ហោះ​រូប​ស្បែក​ជើង​តម្លៃ​ថ្លៃ​កប់​របស់​ខ្លួន​ផង​ដែរ។

ចំណែក​ឯ Kylie វិញ​មិន​បាន​ឃើញ​ចូល​រួម​កម្មវិធី​នេះ​ទេ មូល​ហេតុ​អាច​បណ្ដាល​មក​ពី​នាង​មិន​ចង់​បង្ហាញ​ខ្លួន​ព្រោះ​កំពុង​តែ​មាន​ព័ត៌មាន​ព្រោង​ព្រាត​ករណី​នាង​មាន​ផ្ទៃ​ពោះ៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម