WhatsApp នៅ​ឥណ្ឌូណេស៊ី​អាច​នឹង​បិទ ព្រោះ​ពាក់ព័ន្ធ​រូប​ GIF ​អាស​អាភាស​

  • 2017-11-07 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​និយាយ​ថា​ខ្លួន​នឹង​បិទ​កម្មវិធី​ WhatsApp ​របស់​ Facebook ​ចោល​ក្នុង​រយៈពេល​ ៤៨ ​ម៉ោង​បើ​សិន​ជា​ក្រុមហ៊ុន​មិន​បាន​ធានា​ថា​រូបភាព​មាន​ចលនា​ GIF(Graphics Interchange Format) ​អាស​អាភាស​ មិន​ត្រូវ​បាន​លុប​ចេញ​ពី​កម្មវិធី​របស់​ខ្លួន​នោះ​ទេ​។

កម្មវិធី​ WhatsApp ​ដែល​ពេញ​និយម​ប្រើប្រាស់​ទូលំ​ទូលាយ​ក្នុង​ប្រទេស​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាង​គេ​បំផុត​ក្នុង​លោក​ឥណ្ឌូណេស៊ី​ត្រូវ​បាន​ស្នើ​ដោយ​ក្រុម​អជ្ញាធរ​សន្តិសុខ​ជាតិ​ឥណ្ឌូណេស៊ី​ឱ្យ​លុប​រូបភាព​អាស​អាភាស​ GIF​ ដែល​ផ្តល់​ដោយ​ភាគី​ទី៣​ឈ្មោះ​ Tenor។

លោក​ Semuel Abrijani Pangerapan ​នាយក​គ្រប់គ្រង​ទូទៅ​ប្រចាំ​ក្រសួង​ទំនាក់​ទំនង​ និង​ព័ត៌មាន​និយាយ​ថា​ WhatsApp នឹង​ត្រូវ​បាន​បិទ​ក្នុង​រយៈពេល​ ៤៨​ ម៉ោង​ដរាប​ណា​រូបភាព​ GIF​ផ្តល់​ដោយ​ភាគី​ទី​៣​មាន​ក្នុង​កម្មវិធី​ WhatsApp​មិន​ត្រូវ​បាន​យក​ចេញ​នោះ​ទេ​។

លោក​ Semuel Abrijani Pangerapan ​នាយក​គ្រប់គ្រង​

លោបន្ត​ថា​ ពិត​ប្រាកដ​ណាស់​ ពួកគេ​ត្រូវតែ​គោរព​គោលការណ៍​របស់​ប្រទេស​ហើយ​ក្រសួង​បាន​ផ្ញើ​លិខិត​ចំហរ​បី​ច្បាប់​ទៅ​កាន់​ WhatsApp ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​ ។ យ៉ាងណាមិញ​ស្រី​អ្នក​នាំ​ពាក្យ​របស់​ Facebook Asia ​លោក​ស្រី​ Charlene Chian ​និយាយ​ថា​កម្មវិធី WhatsApp ​ឱ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​រក​មើល​រូប​ GIF ដោយ​ប្រើប្រាស់​សេវាកម្ម​របស់​ភាគី​ទី​៣​ហើយ​ខ្លួន​មិន​អាច​ត្រួត​ពិនិត្យ​ GIF ​បាន​នោះ​ទេ​ព្រោះ​រាល់​រូបភាព​នីមួយៗ​សុទ្ធ​តែ​ជាប់​កូដ​សម្ងាត់​។

ឥណ្ឌូណេស៊ី​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​សកម្ម​ចំនួន​ ៦៩ ​លាន​នាក់​ប្រចាំ​ខែ​កាល​ពី​ត្រីមាស​ទី​១​នៃ​ឆ្នាំ​ ២០១៤ ដោយ​ឈរ​នៅ​លេខ​៤​បន្ទាប់​ពី​អាមេរិក ឥណ្ឌា​និង​ប្រទេស​ប្រេស៊ីល​ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​បាន​បង្ហាញ​ ។ តើ​វាសនា​ WhatsApp ​នៅ​ទឹក​ដី​ឥណ្ឌូណេស៊ី​អាច​ជួប​រឿង​ជូរចត់​ដូច​ Telegram ​ឬ​អត់​? ​ខណៈ​ពេល​ដែល​ Telegram ត្រូវ​បាន​ប្លុក​ចោល​កាល​ពី​ខែ​កក្កដា​ដោយ​ចោទ​ថា​កម្មវធី​នេះ​ជា​កន្លែង​ប្រមូល​ផ្តុំ​ភេវរករ​ដោយ​មាន​ក្រុម​គាំ​ទ្រ​រដ្ឋ​អ៊ីស្លាម​។

មូលនិធិ​អ្នក​ប្រើប្រាស់​ឥណ្ឌូណេស៊ី​ YLKI ​បាន​ជម្រុញ​ឱ្យ​ក្រសួង​ទំនាក់​ទំនង​បិទ​រាល់​រូបភាព​ GIFs អាសអាភាស​តាម​រយៈ​សញ្ញា​ផ្សេងៗ​ដោយ​ត្អូញត្អែរ​ថា​ក្មេងៗ​អាច​រក​មើល​រូប​អស់​ទាំង​នោះ​បាន​ដោយ​ងាយ​៕

ចុច​អាន​បន្ត​៖

ប្រភព៖ Channelnewsasia | CNBC   ប្រែសម្រួល៖ សិរីបុទ្រ

អត្ថបទពេញនិយម