អ្ន​ករចនា​ក្រាហ្វិកសង្ហាម្នាក់មាន​សមត្ថភាពមិនធម្មតា រហូតពិធីកររត់​មក​ទះ​ប៊ូតុង​មាសឲ្យ

  • 2017-11-08 08:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Asia's Got Talent កាន់​តែ​ធ្វើឲ្យ​ទស្សនិកជន​រំភើប​ នឹង​សមត្ថភាព​ពិសេសៗ​របស់​បេក្ខភាព​ដែល​បាន​ចូលរួម​ប្រកួត​ជា​បន្ត​បន្ទាប់។

ជាក់​ស្ដែង​កាល់​ពី​ពេល​ថ្មីៗ​នេះ​ បេក្ខជន​ម្នាក់​ ដែល​មាន​ឈ្មោះ​ថា​ Canion Shijirbat ជនជាតិ​ម៉ុងហ្គោលី អាយុ​ ២៦​ឆ្នាំ​ បាន​ឡើង​មក​ពញ្ញាក់​អារម្មណ៍​គណៈកម្មការ​ និង​ទស្សនិកជន​ទាំង​អស់​ ស្មាន​មិន​ដល់ តាមរយៈ​សមត្ថភាព​អស្ចារ្យ​របស់​លោក។

បុរស​ដែល​មាន​អាជីព​ជា​អ្នក​រចនា​ក្រាហ្វិក​រូប​នេះ​ បាន​បង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក​ អម​ជាមួយ​ទស្សនីយភាព​ប្លែក​ភ្នែក​ កម្រ​បាន​ឃើញ​ពី​មុន ទាក់​ចិត្ត​ពិធីករ​ទាំង​ ២​ប្រចាំ​កម្មវិធី ចុច​​ប៊ូតុង​មាស​ឲ្យ​ដោយ​មិន​ស្ដាយ។

ទស្សនាវីដេអូ​ខាងក្រោម៖

ពីមុន​លោក​ធ្លាប់​បាន​ចូលរួម​ប្រកួត​ ក្នុង​កម្មវិធី​ Mongolia's Got Talent រដូវកាល​ទី​ ២ កាល​ពី​ឆ្នាំ ២០១៦ ហើយ​ជា​លទ្ធផល​ លោក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២។ ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ក៏​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ America's Got Talent រដូវ​កាល​ទី​ ១២ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ Canion បាន​ធ្លាក់​ ត្រឹម​វគ្គ​ "Judge Cuts”។

ដោយសារ​ ភាព​ជឿជាក់​ និង​ក្ដី​សង្ឃឹម​នៅ​តែ​មាន​ លោក​ក៏​បាន​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ Asia's Got Talent ហើយ​ទទួល​បាន​ជោគជ័យ​ឈាន​ ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្យតែ​ម្ដង៕

អត្ថបទ៖ យី សុធារី