Ford​ ​ផលិត​សម្រេច​កៅអី​រ៉ូូបូត​ អាច​​វិភាគ​ដឹងកម្រិត​សុខ​ស្រួល​អ្នក​បើកបរ

  • 2017-11-08 03:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​សុខ​​ស្រួល​​ដល់​អ្នក​​បើកបរ​​ ​ក្រុមហ៊ុន​ ​Ford​ ​បាន​ផលិត​សម្រេច​ ​និង​ដាក់​ឲ្យ​ប្រើប្រាស់​កៅអី​ឡាន​​រ៉ូបូត​​​ ​ដែល​មាន​សមត្ថភាព​អាច​វិភាគ​ដឹង​នូវ​កម្រិត​ស្រណុក​សុខ​ស្រួល​ក្នុង​ពេល​អង្គុយ​របស់​អ្នក​បើកបរ​ ​និង​អ្នក​រួម​ដំណើរ​​​។

រ៉ូបូត​នេះ​ ​គេ​ឲ្យ​ឈ្មោះ​ផ្លូវការ​ថា​ ​Robutt​ ​ដែល​អាច​សង្កត់​ក្នុង​ស្ថានភាព​ដូច​មនុស្ស​ធម្មតា​អង្គុយ​លើ​កៅអី​រថយន្ត​ ​ហើយ​ ​Robutt​ ​អាច​សង្កត់​ ​២៥ ០០០​ ​ដង​ ​និង​​អាច​បោះ​ទិន្នន័យ​​សម្រាប់​​ជួយ​ឲ្យ​ក្រុមហ៊ុន​ ​Ford​ ​ផលិត​កៅអី​ឡាន​ដែល​ប្រើប្រាស់​បាន​យូរ​អង្វែង​ ​និង​មាន​ភាព​ស្រណុក​សុខ​ស្រួល​ដល់​អ្នក​ប្រើប្រាស់។

Ford បាន​ដាក់​ប្រើ​ប្រាស់​កៅអី​រ៉ូបូត​នេះ​នោ​លើ​​​រថយន្ត​ ​Ford Fiesta​ ​ម៉ូដែល​ក្រោយ​ៗ។

Robutt​ ​មាន​ដំណើរការ​អាស្រ័យ​ដង​ដៃ​យន្ត​របស់​ ​KUKA​ ​ហើយ​ក្រៅ​ពី​ ​Ford​ ​សូម្បី​តែ​ ​LG​ ​និង​ ​Samsung​ ​ក៏​ប្រើប្រាស់​រ៉ូបូត​គូទ​នេះ​ដើម្បី​ស្រាវជ្រាវ​រក​​ឲ្យ​ឃើញ​ថា​ ​ពេល​អ្នក​ប្រើប្រាស់​អង្គុយ​លើ​ស្មាតហ្វូន​របស់​ពួក​គេ​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ​ផង​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម