​ស៊ី​ស៊ី​ ប្រែ​ប្រួល​​​ច្រើន​ក្រោយ​ពី​​មាន​ឈ្មោះ​កញ្ញា​ឯក​​ដង​ខ្លួន​សិច​ស៊ី​

  • 2017-11-09 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​រឿង​មួយ​នឹក​ស្មាន​​​មិន​ដល់​បាន​​​កើត​ឡើង​​ទៅ​លើ​​ស្រី​ស្អាត​ ស៊ីស៊ី ក្រោយ​ពី​នាង​មាន​គ្រង​មកុដ​ជា​កញ្ញា​ឯក​មាន​ដង​ខ្លួន​សិច​ស៊ី​​ក្នុង​កម្មវិធី​ Miss Beauty Between Cambodia and Vietnam ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ២០១៧ កន្លង​ទៅ​។

ស្រី​ស្អាត​ ស៊ីស៊ី បាន​រៀប​រាប់​ថា បើ​ប្រៀប​ធៀប​ពី​ពេល​មុន​ និង​ឥឡូវ​​ទី​ផ្សារ​សិល្បៈ​នាង​​មាន​ការ​​ប្រែ​ប្រួល​យ៉ាង​ខ្លាំង​ ​ព្រោះ​​ពេល​មុន​ការ​ងារ​​សិល្បៈ​មាន​ពេល​សម្រាក​ខ្លះ​ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​​មិន​មាន​ពេល​ទំនេរ​គ្រប់​គ្រាន់​ក្នុង​ការ​​សម្រាក​ ដោយ​សារ​តែ​ជាប់​ថត​រឿង​ និង​ស្ប៉ត​ពាណិជ្ជកម្ម​​ឲ្យ​ក្រុម​ហ៊ុន​ធំ​ៗ​មួយ​ចំនួន​។

នាង​ថា ភាព​ប្រែ​ប្រួល​​​ទីផ្សារ​សិល្បៈ​នេះ​ កើត​ឡើង​បន្ទាប់​ពី​​ខ្លួន​មាន​ឈ្មោះ​ជា​ "កញ្ញា​ឯក​មាន​​ដង​ខ្លួន​សិច​ស៊ី​" ​ទើប​ធ្វើ​ឲ្យ​ផលិតករ​​ និង​អ្នក​ដឹក​នាំ​កម្មវិធី​មួយ​ចំនួន​ចាប់​អារម្មណ៍​មក​លើ​​នាង​។

“ជាក់​​ស្ដែង​ថ្មី​ៗ​​ខ្ញុំ​បាន​គ្រង​ដំណែង​ជា​តួ​ឯក​ក្នុង​រឿង​ "មាដាម​អាប​២០១៨" ​ក្នុង​រឿង​ហ្នឹង​ខ្ញុំ​សម្ដែង​ជា​តួ​អង្គ​ខ្មោច​ឈ្មោះ ​នាង​នាថ​ ដើរ​លង​បន្លាច​អ្នក​ស្រុក​អ្នក​ភូមិ​ តែ​លង​បែប​កំប្លែង​។ ក្រៅ​ពី​ថត​រឿង​មាន​ផលិតកម្ម​ផ្សេង​ទៀត​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​ តែ​ខ្ញុំ​មិន​មាន​ពេល​វេលា​ឲ្យ​គាត់​ព្រោះ​រវល់​ពេក​"។ ស៊ី​ស៊ី បញ្ជាក់​។​​​​

រឿង​រ៉ាវ​ពាក់​ព័ន្ធ ស៊ីស៊ី​

ស្រាយ​មន្ទិល​អាយុ​ពិត​​ ពេជ្រ ថៃ​ ​ចេញ​មក​ហើយ​

តារាស្រី៨​​រូប​បែក​បាក់​ស្វាមី​ និង​គូ​ដណ្ដឹង​ទាំង​រូប​សម្រស់​ស្រស់​សោភា

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម
អត្ថបទថ្មី