ភ្លេចខ្លួនបន្តិចសោះអ្នកសិល្បៈ៥ រូបមានកូនកំលោះក្រមុំ និងវ័យជំទង់បាត់
- 2017-11-09 23:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លេចខ្លួនបន្តិចសោះអ្នកសិល្បៈ៥ រូបមានកូនកំលោះក្រមុំ និងវ័យជំទង់បាត់
ចន្លោះមិនឃើញ
ភ្លេចខ្លួនតែបន្តិចសោះតារាចម្រៀង ពិធីការិនី និងតារាសម្ដែងស្រីប្រុស៥ រូបនេះមានកូនប្រុសស្រីពេញវ័យកំលោះក្រមុំ ព្រមទាំងវ័យជំទង់ ហើយនឹងមាឌកម្ពស់ប្រហាក់ប្រហែលខ្លួនបាត់។
កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាលោក ព្រាប សុវត្ថិ មានប្រុស ៣ នាក់សុទ្ធតែស្រស់ស្អាត និងសង្ហាមកពេលនេះកូនប្រុសទាំង៣នាក់របស់លោកពេញវ័យកំលោះអស់ហើយ ថែមទាំងមានដុងខាងផ្នែកសិល្បៈទៀតផង។
ពិធីការិនីចាស់វស្សាអ្នកនាង យុគ ចិន្តា មានកូនស្រីម្នាក់ឈ្មោះ យុគ ដាពេជ្រ ហៅអម។ ថ្វីត្បិតអមមានអាយុ ១៤ ឆ្នាំមែនពិតតែកម្ពស់ និងរូបរាងស្រស់ស្អាតមិនចាញ់អ្នកម្ដាយឡើយ កាន់តែធំកាន់តែស្រស់ស្អាត។
បើនិយាយពីពិធីការិនីចាស់វស្សាមួយរូបទៀតគឺអ្នកនាង គង់ សុជាតិ គិតមកដល់ពេលនេះ មានកូនពេញវ័យកំលោះក្រមុំដល់ទៅ ២ នាក់ឯណោះជាមួយស្វាមីមុន ហើយកូនប្រុសច្បងនាង ទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក "ជំនាញគ្រប់គ្រងពាណិជ្ជកម្ម" នៅសកលវិទ្យាល័យ RAFFLES នៃប្រទេសថៃ ថែមទៀតផង។
ដោយឡែកប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា មានកូនស្រីម្នាក់គឺជាតំណក់ឈាមរវាងនាង និង យុត្ថារ៉ា ឆានី ។ កូនស្រីអ្នកទាំងពីរឈ្មោះថា នី ហង្សាជូលី អាយុ១០ ឆ្នាំតែបើមើលមុខមាត់ និងកម្ពស់វិញដូចមនុស្សពេញវ័យ ដោយសារតែ ជូលី អាយុនៅតិចសោះមានកម្ពស់ដល់ទៅ ១ ម៉ែត្រ ៥០ សង់ទីម៉ែត្រ។
សម្រាប់តារាចម្រៀង និងសម្ដែងអ្នកនាង យ៉ាន លីនដា វិញមានកូនស្រីម្នាក់ជាដំណក់ឈាមចុងក្រោយរវាងនាង និង លោក យ៉ែម សំអូន មកដល់ពេលនេះកូនស្រីអ្នកទាំងពីរបានធំធាត់ និងពេញវ័យនៅលើទឹកដីអូស្ត្រាលី៕