តិចនិក​ថត​ថ្ងៃ​លិច​ ​គ្រប់​គ្នា​គួរ​សាក​ធ្វើ​តាម

  • 2017-11-10 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​ថ្ងៃលិច​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​ ​ដោយ​មាន​ពណ៌​ចម្រុះ​ ​ក្រហម​ ​ផ្កាឈូក​ ​ទឹកក្រូច​ ​ជាដើម​ ទៅ​តាម​កម្រិត​ពន្លឺ​ជះ​មក​ប៉ះ​នឹង​ពពក​។ ការ​ថតរូប​ទិដ្ឋភាព​បែប​នេះ​ទាមទារ​នូវ​ទីតាំង​ល្អ​ ​ពេលវេលា​ល្អ​ ​និង​ប្រើ​ការ​កំណត់​ ​(Setting)​ ​ក្នុង​កាមេរ៉ា​ឲ្យ​បាន​ត្រឹមត្រូវ​។ អ្នក​អាច​ពិនិត្យ​មើល​ចំណុច​ខាងក្រោម​ជា​យោបល់​ ​ក្នុង​ការ​ផ្ដិត​យក​នូវ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នេះ​។

ស្វែងរក​ទីតាំង​ថ្ងៃលិច​ល្អ​បំផុត

អ្នក​អាច​ស្វែងរក​នូវ​គំរូ​នៃ​រូបភាព​ថ្ងៃ​លិច​លើ​ ​Google​ ​ដោយ​មាន​ពាក្យ​គន្លឹះ​ "[Location] sunset" ឬ​ស្វែងរក​ក្នុង​គេហទំព័រ​ ​Stock image​ ​អ្នក​នឹង​ឃើញ​បណ្ដាល​រូបភាព​ជាមួយ​នឹង​ទីតាំង​ស្អាតៗ​។

ម៉ោង​ប៉ុន្មាន​ថ្ងៃលិច

អ្នក​អាច​ស្វែងរក​នូវ​ព័ត៌មាន​នេះ​លើ​ ​Google​ ​ដែល​អាច​ប្រាប់​អ្នក​នូវ​ពេល​ណា​ថ្ងៃលិច​ ​ក្នុង​ទីតាំង​អ្នក​ជ្រើសរើស​។  អ្នក​គួរ​ជ្រើសរើស​ទីតាំង​ថ្ងៃលិច​កៀក​នឹង​ ​Golden Hour​ ​(ពេលវេលា​មាន​ពន្លឺ​ជះ​ពណ៌​ដូច​មាស​)។ មួយ​វិញ​ទៀត​ ​អ្នក​អាច​ប្រើ​កម្មវិធី​ ​PhotoPills​ ​សម្រាប់​ពិនិត្យ​មើល​ព័ត៌មាន​ទាំង​នេះ​។

កាមេរ៉ា​ Settings សម្រាប់​រូបភាព​ថ្ងៃលិច

  • គួរ​ថត​ក្នុង​ទម្រង់​ RAW

អ្នក​គួរ​ថត​ក្នុង​ទម្រង់​ ​RAW​ ​ដើម្បី​ការពារ​នូវ​ ​Settings​ ​កំពុង​ប្រើប្រាស់​មាន​លទ្ធផល​មិន​សូវ​ល្អ​ ​ដោយ​ងាយស្រួល​កែប្រែ​ពេល​ក្រោយ​។

  • កំណត់​នូវ​ ​White Balance

អ្នក​គួរ​កំណត់​ ​White Balance​ ​ទៅ​ ​Daylight​ ​ឬ​ ​Cloudy​ ​ដើម្បី​ឲ្យ​ទិដ្ឋភាព​មើល​ទៅ​ស្រទំ​ស្អាត​ក្នុង​ការ​ថត។

  • ប្រើ​ ​Aperture Priority

ការ​ប្រើ​ ​Aperture Priory​​ នឹង​ផ្ដល់​ឲ្យ​អ្នក​គ្រប់គ្រង​លើ​ ​Depth of field។ ការ​ថត​ជាមួយ​នឹង​ ​Aperture តូច​ ​ដោយ​ចំនួន​ f-stop f/16 ឬ​ខ្ពស់​ជាង​នេះ​ ​នឹង​ធ្វើ​ឲ្យ​ ​Depth of field​ ​ធំ​ដែល​ទិដ្ឋភាព​មាន​ការ​ Focus ច្រើន​។

  • រក្សា​ ​ISO​ ​ក្នុង​កម្រិត​ទាប

ដើម្បី​ជៀស​វាង​នូវ​ ​Noise​ ​លើ​រូបភាព​ ​អ្នក​គួរ​ប្រើ​ ​ISO​ ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ចំនួន​ពន្លឺ​អ្នក​មាន​។ ប្រសិនបើ​ថ្ងៃលិច​មាន​ពពក​ច្រើន​ ​ឬ​អ្នក​ថត​ទិដ្ឋភាព​មាន​ស្រមោល​ច្រើន​ ​អ្នក​ប្រហែល​ជា​ត្រូវ​តែ​បង្កើន​ ​ISO​ ​ប៉ុន្តែ​លុះត្រាតែ​អ្នក​ប្រើ​ ​Tripod​ ​ផង​ដែរ​។

  • Composition សម្រាប់​រូបភាព​ថ្ងៃលិច

ជា​ធម្មតា​ អ្នក​ប្រហែល​កាន់​កាមេរ៉ា​ តម្រង់​ទៅ​នឹង​ថ្ងៃលិច​ ​ហើយ​ចាប់ផ្ដើម​ថត​តែ​ម្ដង​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ផលិត​រូបភាព​បែប​ប្លែក​ពី​គេ​ ​អ្នក​អាច​ពិនិត្យ​គំនិត​ទាំង​នេះ​។

  • ការ​ពង្រីក (Zoom in)

កាមេរ៉ា​ភាគច្រើន​មាន​ ​Lens wide-angle​ ​ដូច្នេះ​អ្នក​អាច​កំណត់​នូវ​កន្លែង​ប្លង់​ណា​ល្អ​ ​រួច​ពង្រីក​ដើម្បី​ថត​។

  • ថត​ងាក​ចេញ​ពី​ព្រះអាទិត្យ​

អ្នក​អាច​តម្រង់​ ​Lens​ ​អ្នក​ផ្ទុយ​ពី​ទិស​ដៅ​ដោយ​ផ្ទាល់​ទៅ​នឹង​ព្រះអាទិត្យ​ ​ដោយសារ​អ្នក​នៅ​តែ​ទទួល​បាន​នូវ​ពន្លឺ​ថ្ងៃលិច​ជះ​មក​ក្នុង​ទិដ្ឋភាព​ ​ដោយ​គ្រាន់​តែ​មិន​មាន​ចំណុច​មូល​ពណ៌​ទឹកក្រូច​។

  • រង់ចាំ​ពេល​ ​Blue Hour

ភាគ​ច្រើន​អ្នក​ថត​រូប​ស្គាល់​នូវ​ ​Golden Hour​ ​ដែល​ជា​ពេលវេលា​ល្អ​មុន​ថ្ងៃ​លិច​។ Blue Hour​ ​សំដៅ​លើ​ពេលវេលា​ ​១០ នាទី​ក្រោយ​ថ្ងៃលិច​។ មេឃ​មិន​មាន​ពណ៌​ចម្រុះ​នោះ​ទេ​ពេល​ ​Blue Hour​ ​ដែល​ល្អ​សម្រាប់​ថតរូប​ទីក្រុង​ ​ឬ​ទេសភាព​ជាមួយ​នឹង​ពណ៌ខៀវ​តិចៗ​លើ​មេឃ​។ អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​ Tripod​ ​ក្នុង​ការ​ថត​ ​កំឡុង​ពេល​ ​Blue Hour​ ​ដោយសារ​មាន​ភាព​ងងឹត​ដោយ​គ្មាន​ព្រះអាទិត្យ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Digital Photography School   ប្រែសម្រួល៖ ប៊ុន ធឿន