ប្រែកាយកាមេរ៉ា iPhone ស៊េរីចាស់ ទៅជា iPhone X តាម Focos ទាន់គេនៅ Free
- 2017-11-09 04:21:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រែកាយកាមេរ៉ា iPhone ស៊េរីចាស់ ទៅជា iPhone X តាម Focos ទាន់គេនៅ Free
ចន្លោះមិនឃើញ
ក្រុម Developer មានឈ្មោះ Xiaodong Wang បានដាក់ឲ្យទាញយកឥតគិតថ្លៃនូវកម្មវិធី Focos ដែលមានលក្ខណៈពិសេស អាចបង្វែររូបភាពថតលើ iPhone ស៊េរីចាស់ ទៅជារូបព្រាល Background ក្រោយ (Bokeh Effect) ដូចកាមេរ៉ា iPhone 7 Plus/8 Plus និង iPhone X។
កាន់តែពិសេស សម្រាប់អ្នកប្រើស្មាតហ្វូនកាមេរ៉ាភ្លោះស្រាប់ ក៏អាចកែច្នៃផ្ទៃព្រាលខាងក្រោយ ទៅជាម៉ូដផ្សេងៗប្លែកភ្នែកមែនទែន។ គាំទ្រចាប់ពីប្រព័ន្ធប្រតិបត្តិ iOS 11 ឡើងទៅ និងម៉ូដែល iPhone 5s ឬ iPad Mini 2/Air ឬខ្ពស់ជាងនេះ។
ស្ថិតក្នុងទំហំ ២៦,១MB បច្ចុប្បន្ន ដាក់ឲ្យទាញយកដោយឥតគិតថ្លៃ ។ រំឭកថាអ្នកអភិវឌ្ឍកម្មវិធីខាងលើ ក៏ធ្លាប់បង្កើត App មានឈ្មោះ Colorburn និង MaxCurve ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងនាពេលកន្លងមក៕ ចុចទាញយកនៅត្រង់នេះ
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖