សិស្ស​នៅ​សិង្ហបុរី​ ហ៊ាន​តែ​ល្មើសរឿង​មួយ​អាច​ត្រូវ​បណ្តេញ​ចេញ​ពី​សាលា

  • 2017-11-13 03:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យាន សៀងលីដែត បាន​ទៅ​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​សិង្ហបុរី​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យុវតី​រូប​នេះ​កំពុង​សិក្សា​ថ្នាក់ PHD ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាលា​បច្ចេកវិទ្យា​ណាងយ៉ាង តាម​រយៈ​អាហារូបករណ៍​ពី​រដ្ឋាភិបាល​សិង្ហបុរី។

យុវតី​កូន​អ្នក​ភ្នំពេញ​នេះ បាន​លើក​ឡើង​ពី​រឿង​មួយ​ដែល​សិស្ស​នៅ​សិង្ហបុរី ត្រូវ​​​ប្រកាន់​ភ្ជាប់​​​ជា​ដាច់​ខាត។

លីដែត​ថា ប្រទេស​កូន​កោះ​តូច​​ខ្លឹម​សំបូរ​​ធនធាន​មនុស្ស​នេះ ​​​​​​​​សិស្ស​រៀន​មិន​អាច​​​លួច​ចម្លង​ស្នាដៃ​​គ្នា​​​បាន​នោះទេ​។ ការ​លួច​ចម្លង​ស្នាដៃ​អ្នក​ដទៃ ជា​បទល្មើស​មិន​អាច​លើក​លែង​បាន ទោះ​បី​ក្នុង​រូបភាព​ណា​ក៏​ដោយ ដែល​ធ្ងន់ធ្ងរ​អាច​ទទួលរង​ការ​វិន័យ​ឬ​ការ​បណ្ដេញ​ចេញ​ពី​សាលា។

លីដែត​បន្ត​ថា មុន​បញ្ចប់​ការ​សិក្សា សិស្ស​ត្រូវ​ទ​ទួល​ការ​សិក្សា​​វគ្គ​ខ្លី​​ពិសេស​ពី​​ច្បាប់​កម្មសិទ្ធ​បញ្ញា​​​​ ដែល​​​តម្រូវ​ឱ្យ​​ទទួល​បាន​កម្រិត​ពិន្ទុ​យ៉ាង​តិច 80%​។

នៅ​ពេល​ដាក់​កិច្ចការ​សាលា​ដែល​ធ្វើ​តាម​ឌីជីថល​ ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ ដើម្បី​ពិនិត្យ​មើល​ភាព​ស្រដៀង​គ្នា​ជាមួយ​កិច្ចការ​សិស្ស​ដទៃ​ទៀត ឬ​ដក​ចេញ​ពី​ប្រភព​ណា​មួយ។ ជាទូទៅ​តម្រូវ​ឱ្យ​មាន​ភាព​ស្រដៀង​គ្នា​តិច​ជាង 10% ប្រសិន​​រក​ឃើញ​លើស​ការ​កំណត់ នឹង​ទទួល​បាន​សូន្យ​ពិន្ទុ​សម្រាប់​កិច្ចការ​ដែល​បាន​ធ្វើ។ ទាំងនេះ​គឺ​គ្រប់គ្រាន់​សម្រាប់​សិស្ស​ ដើម្បី​ឱ្យ​ដឹង​អំពី​ការ​លួច​ចម្លង​និង​គោរព​តាម​ច្បាប់។

លីដែត​យល់​ឃើញ​ថា ការ​សង្កត់​ធ្ងន់​លើ​ការ​លួច​ចម្លង​គឺ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ឲ្យ​សិស្ស​យល់ដឹង​ យល់​ពី​តម្លៃ​​ការងារ​អ្នកដទៃ អាច​បន្ត​ច្នៃប្រឌិត​និង​បង្កើត​អ្វី​ដែល​ថ្មី​​ និង​ទទួលបាន​អ្វី​​ជា​ស្នាដៃ​ជា​លទ្ធផល​កើត​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​​សម្រេច​បាន។

អានអត្ថបទ​បន្ទាប់

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី