ហេតុអ្វីបានជាអ្នកគួរថតរូបច្រើនសន្លឹក?
- 2017-11-10 02:38:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាអ្នកគួរថតរូបច្រើនសន្លឹក?
ចន្លោះមិនឃើញ
ការថតរូបច្រើនសន្លឹក អាចនឹងបង្កើតកំហុសច្រើន ហើយក៏អាចធ្វើឲ្យអ្នកថតរូបរីកចម្រើនផងដែរ។ អ្នកគួរថតរូបនូវស្ថានភាពផ្សេងៗឲ្យបានច្រើនសន្លឹកងាយស្រួលជ្រើសរើសមកប្រើប្រាស់ ប៉ុន្តែមិនមែនថតយកៗនៅកន្លែងមុំដដែលៗនោះទេ។ អ្នកអាចពិនិត្យមើលនូវខ្លឹមសារខាងក្រោម ដើម្បីជាគំនិតសម្រាប់ការថតរូបរបស់អ្នក។
ការថតរូបខួបកំណើត មនុស្ស ឬព្រឹត្តិការណ៍នានា ការដែលថតរូបតិចនឹងកាត់បន្ថយអត្រាជោគជ័យលើគុណភាពរូប។ ការប្រើ Composition រយៈពេល និង Exposure ផ្សេងៗគ្នាលើរូបភាពនីមួយៗ នឹងផ្ដល់ឲ្យអ្នកនូវជម្រើសច្រើនក្នុងការកែប្រែរូបភាពឲ្យបានល្អ។
ការផ្លាស់ប្ដូរ Composition តែបន្តិចអាចផលិតនូវរូបភាពផ្សេងគ្នា ដូច្នេះប្រសិនបើអ្នកថតតែមួយសន្លឹក ឬពីរដោយមិនរំកិលកាមេរ៉ា អ្នកប្រហែលជាបាត់បង់នូវមុំល្អ។ ការរំកិលទីតាំងទៅចំហៀង ចុះក្រោម ឡើងលើ សូម្បីតែបន្តិច ឬកែប្រែ Focal length ពេលអ្នកថតរូបគ្មានចលនានឹងផ្ដល់នូវរូបភាពខុសៗគ្នា។ ដូច្នេះអ្នកអាចទាញប្រយោជន៍ពីបណ្ដាលរូបភាពខុសៗគ្នាទាំងនោះ ក្នុងការកែប្រែ។
ពេលអ្នកថតរូបមានចលនា គួរថតឲ្យបានច្រើនសន្លឹក ព្រោះទីតាំងរបស់ Subject ផ្លាស់ប្ដូរ ទិដ្ឋភាពអាចខុសគ្នា ហើយទំនាក់ទំនងរបស់ Subject ទៅនឹងផ្ទៃខាងក្រោយនឹងកែប្រែ អាចល្អ ឬមិនល្អ។ ចម្ងាយរវាង Subject និងកាមេរ៉ាប្រហែលជាផ្លាស់ប្ដូរ ដែលអាចបាត់បង់ការ Focus។ ពេល Subject មានចលនា ទីតាំងរបស់ពួកគេក្នុង Frame នឹងខុសគ្នាជាបន្តបន្ទាប់ ដូច្នេះអ្នកគួរថតរូបឲ្យបានច្រើនសន្លឹក។
ការថតរូបដោយចុចឲ្យជាប់នឹងប៊ូតុង Shutter លើកាមេរ៉ានឹងកំណត់ប្រើ Continuous shooting (burst) mode។ ការថតរូបបែបនេះមិនតែងតែផ្ដល់នូវលទ្ធផលល្អនោះទេ បើសិនជាអ្នកមិនបានគិតពីសកម្មភាព។ អ្នកគួរសម្គាល់មើលពីសកម្មភាពនៃ Subject នឹងជ្រើសរើស Exposure ឲ្យបានត្រឹមត្រូវនឹងផ្ដល់នូវទិដ្ឋភាពល្អ។
អ្នកអាចសាកល្បងប្រើនូវ Exposure setting ផ្សេងគ្នា ក្នុងការផលិតនូវរូបភាពគួរឲ្យចាប់អារម្មណ៍លើរូបភាពតែមួយ។ ប្រសិនបើអ្នកកំពុងប្រើនូវ Auto mode លើកាមេរ៉ា អ្នកគួរប្ដូរទៅ Manual mode រួចថតរូបច្រើនសន្លឹក ដោយកែប្រែ Exposure តែបន្តិចនៃរូបភាពនីមួយៗ។
ការសម្គាល់មើលធាតុក្នុង Frame អាចផ្ដល់នូវភាពខុសគ្នាធំ ពេលថតរូប។ ពិនិត្យមើលការផ្លាស់ប្ដូរពន្លឺដែលនឹងអាចប៉ះពាល់ដល់ Exposure អ្នក។ ពិនិត្យមើលចលនា និងកែប្រែ Composition អ្នក។ ដូច្នេះអ្នកគួរថតរូបឲ្យបានច្រើនសន្លឹក។ ជាធម្មតា មុំដំបូងអ្នកគិតថាល្អអាចមិនមែនល្អបំផុតនោះទេ ដូច្នេះប្រសិនបើអ្នកប្រើតែ Exposure មួយ ឬពីរ អ្នកមិនទទួលបានរូបភាពល្អនោះឡើយ។ Composition ទីពីរអ្នកជ្រើសរើសប្រហែលល្អ ប៉ុន្តែគ្រប់គ្នាសុទ្ធតែធ្វើបែបនេះ។ ដូច្នេះ Composition ទីបីនឹងធ្វើឲ្យលទ្ធផលកាន់តែប្រសើរ និងជារូបភាពកម្រ សម្រាប់ស្នាដៃអ្នក៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖