មកទស្សនាសួនច្បារ ម្ដាយរបស់ Chompoo រៀបយ៉ាងពិសេសបំផុតសម្រាប់ចៅៗ!
- 2017-11-10 04:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទស្សនាសួនច្បារ ម្ដាយរបស់ Chompoo រៀបយ៉ាងពិសេសបំផុតសម្រាប់ចៅៗ!
ចន្លោះមិនឃើញ
កន្លងទៅ បណ្ដាញសារព័ត៌មានក្នុងប្រទេសថៃភាគច្រើនបានចុះផ្សាយជាហូរហែថា ម្ដាយរបស់តារាស្រី Chompoo Araya បានប្រកាសពីគម្រោងរៀបចំសួនច្បារសម្រាប់ទុកស្វាគមន៍ចៅភ្លោះរបស់ខ្លួនទាំង ២។
ដូចអ្វីដែលបានសន្យា ពេលនេះលោកស្រី Wari ម្ដាយរបស់តារាស្រីពូកែលេងម៉ូដ Chompoo Araya បានរៀបចំសួនច្បារយ៉ាងស្រស់ស្អាត សម្រាប់ចៅៗទាំង ២ ដោយអញ្ជើញអ្នកជំនាញរៀបចំសួន មកដល់ផ្ទះតែម្ដង។
ទេសភាពសួនច្បារ ពេលបានរៀបចំហើយ ពិតជាស្រស់ស្អាត និងគួរឲ្យចង់គយគន់ណាស់ ព្រោះនេះជាការរចនាជាពិសេសយកលំនាំតាមបរទេស កម្របានឃើញ៕
តោះ! ទៅទស្សនាទិដ្ឋភាពសួនដែលលោកយាយរូបនេះ រៀបចំទុកឲ្យចៅ Thunder និង Storm ទាំងអស់គ្នា៖
ចុចអាន៖
គ្រាន់តែឮម្ដាយត្រៀមកាដូពិសេសទុកឲ្យចៅ Chompoo យំមួយរំពេច! (វីដេអូ)
មិនដែលដឹង! ការពិត Chompoo Araya បំបៅកូនភ្លោះនាងរបៀបនេះសោះ