កែ ឡេង ឈរ​​លើ​គេ​វគ្គ​ជម្រុះ​វិញ្ញាសា​ Shooting ជើង​ឯក​ប៉េតង់​ពិភព​លោក​

  • 2017-11-10 06:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​​​ កែ ឡេង ជា​ម្ចាស់​មេដាយ​មាស​ពិភព​លោក​ពីរ​សម័យ​​​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ការ​ប្រកួត​វិញ្ញាសា​នារី​ទោល​ Shooting ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប៉េតង់​ពិភព​លោក​នៅ​ខេត្ត​ Kaihua ប្រទេស​ចិន។

អ្នក​ស្រី កែ ឡេង ឈ្នះ​មេដាយ​មាស​កាល​ពី​ឆ្នាំ​២០១៥

វគ្គ​សន្សំ​ពិន្ទុ​នេះ​ប្រកួត​លើក​ទី​១ ​​​អ្នក​ស្រី​បាន​យក​ឈ្នះ​ កីឡា​ការិនី​​ប្រទេស​ Madagascar ១៣-៦, ប្រកួត​លើក​ទី​២​ចាញ់​កីឡា​ការិនី​ប្រទេស​បារាំង​ ៩-១១, ប្រកួត​លើក​ទី​៣​ឈ្នះ​កីឡា​ការិនី​ប្រទេស​ Ecosse ១៣-២ និង​ប្រកួត​លើក​ទី​៤​ចាញ់​កីឡា​ការិនី​ប្រទេស​អ៊ីតាលី​ ១២-១៣​​ដែល​សរុប​បាន​៤៦​ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ចំណោម​បេក្ខនារី​ទាំង​អស់​​៤៣​ប្រទេស។ ដូច្នេះ​មាន​ន័យ​ថា ​វីរនារី​កម្ពុជា​រូប​នេះ​បាន​ឡើង​វគ្គ​បន្ត​ហើយ។

​វិញ្ញាសា​​នារី​វាយ​ទោល​ Shooting ​នេះ​​អ្នក​ស្រី​ កែ ឡេង ​ធ្លាប់​ឈ្នះ​មេដាយ​មាស​​​​​២​ដង​​​គឺ​លើក​ទី​១​ឈ្នះ​​​នៅ​ប្រទេស​បារាំង​កាល​ពី​ឆ្នាំ​​២០១៣​ និង​លើក​ទី​២​ឈ្នះ​​​​នៅ​ប្រទេស​ថៃ​​ឆ្នាំ​២០១៥​ដែល​ជា​ឆ្នាំ​ការពារ​មេដាយ​មាស​របស់​ខ្លួន​ទី​១​បាន​សម្រេច។ សម្រាប់​ឆ្នាំ​២០១៧​នេះ​ អ្នក​ស្រី​ត្រូវ​ការពារ​ជា​លើក​ទី​២៕

តារាង​ចំណាត់​ថ្នាក់​​វគ្គ​សន្សំ​ពិន្ទុ​

អត្ថបទ៖ ជាន ចាន់រ៉ា