​ប្រយ័ត្ន​រឿង៧​យ៉ាង​ ​អ្នក​មិន​គួរ​ធ្វើ​ភ្លាមៗ​ បន្ទាប់​ពី​ទទួល​ទាន​អាហារ​

  • 2017-11-12 23:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​ប្រហែល​ជា​គិត​ថា​ ការ​ញ៉ាំ​អាហារ​ដែល​ធ្វើ​អោយ​មាន​សុខភាព​ល្អ​តែ​មួយ​មុខ​អាច​ជួយ​អោយ​អ្នក​មាន​រាង​កាយ​មាំ​មួន និង​មាន​ថាមពល។ ប៉ុន្តែ​ អ្នក​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា​ ​សកម្មភាព​មុន​និង​ក្រោយ​ពេល​ញ៉ាំ​អាហារ​ក៏​ជា​កត្តា​សំខាន់​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រឿង​ទាំង ៧យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ភ្លាមៗ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច :

១. ការ​ជក់​បារី​

អ្នក​មិន​គួរ​ជក់​បារី​ភ្លាមៗ​ បន្ទាប់​ពី​ញ៉ាំ​អាហារ​នោះ​ទេ! ជា​ធម្មតា ​ការ​ជក់​បារី​វា​អាក្រក់​ចំពោះ​សុខភាព​រួច​ទៅ​ហើយ​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ជក់​វា​បន្ទាប់​ពី​ញ៉ាំ​អាហារ​ វា​អាច​សម្លាប់​អ្នក​ច្រើន​ជាង​ពេល​ធម្មតា​ ១០ដង​ឯណោះ​ ដោយ​សារ​តែ​វា​ផ្ទុក​សារធាតុ​ធ្វើ​អោយ​កើត​ជំងឺ​មហារីក​យ៉ាង​តិច ៦០។

២. ការ​ងូត​ទឹក​

ការ​រំលាយ​អាហារ​ត្រូវ​ការ​ថាមពល​ច្រើន​ ហើយ​នៅ​ពេល​ដែល​អ្នក​ងូត​ទឹក ​សរសៃ​ឈាម​បង្វែរ​ថាមពល​ទាំង​នោះ​ទៅ​ស្បែក​ដើម្បី​ទប់​ទល់​នឹង​ភាព​ត្រជាក់​ ហើយ​វា​ធ្វើ​អោយ​ការ​រំលាយ​អាហារ​មាន​ការ​យឺត​យ៉ាវ។ ​ដូចនេះ ​អ្នក​គួរ​តែ​រង់ចាំ​រយៈ​ពេល ៣០នាទី​ជា​មុន​សិន​ មុន​នឹង​ងូត​ទឹក​ក្រោយ​ញ៉ាំ​អាហារ​រួច។

៣. ការ​ញ៉ាំ​កាហ្វេ ឬ​តែ​

យើង​ទទួល​ស្គាល់​ថា​ទាំង​កាហ្វេ​ និង​តែ​ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​រាង​ខ្លួន​ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ទទួល​ទាន​វា​ច្រើន​ពេក ក៏​មិន​ល្អ​សម្រាប់​សុខភាព​ដែរ។ ​យោង​តាម​អ្នក​ជំនាញ​សុខភាព​ បាន​អោយ​ដឹង​ថា​ អ្នក​អាច​ញ៉ាំ​តែ ឬ​កាហ្វេ​បាន​បន្ទាប់​ពី​១​ម៉ោង​ក្រោយ​ពេល​ទទួល​ទាន​អាហារ។

៤. ការ​ញ៉ាំ​ផ្លែឈើ​

នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ផ្លែឈើ​បន្ទាប់​ពី​ញ៉ាំ​អាហារ វា​នឹង​ត្រូវ​បាន​លាយឡំ​ជាមួយ​អាហារ​ហើយ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ពោះវៀន​បាន​នោះ​ទេ។

៥. ការ​ដើរ

ជាទូទៅ មនុស្ស​មួយ​ចំនួន​គិត​ថា​ការ​ដើរ​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ អាច​ជួយ​រំលាយ​អាហារ​បាន​ល្អ។ ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ ព្រោះ​អាហារ​ត្រូវ​ការ​ពេល​ដើម្បី​រំលាយ​។ អ្នក​គួរ​តែ​ទុក​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ ៣០នាទី​ មុន​ចាប់​ផ្ដើម​ដើរ​ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច។

៦. ការ​គេង

អ្នក​មិន​គួរ​គេង​ភ្លាមៗ​បន្ទាប់​ពី​ញ៉ាំ​អាហារ​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​គេង​អាស៊ីត​ក្រពះ​នឹង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​រំលាយ​អាហារ​ទាំង​មូល។

៧. ការ​បន្ធូរ​ខ្សែ​ក្រវាត់

ប្រសិន​បើ​អ្នក​បន្ធូរ​ខ្សែ​ក្រវាត់​បន្ទាប់​ពី​ញ៉ាំ​អាហារ​ នោះ​មាន​ន័យ​ថា​អ្នក​បាន​ញ៉ាំ​លើស​ចំនួន​ដែល​ត្រូវ​ការ​ហើយ។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​រហូត​ដល់​ថ្នាក់​បន្ធូរ​ខ្សែ​ក្រវាត់​នោះ​ទេ៕

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទថ្មី