គន្លឹះ​ថតរូប​បែប​ឯកសារ​ពេល​ដំណើរ​កម្សាន្ត​

  • 2017-11-11 06:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​បែប​ឯកសារ​បង្ហាញ​ពី​សកម្មភាព​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ ទៅ​តាម​ទីតាំង​នានា​ ជា​ពិសេស​តាម​ជនបទ​ និង​ដង​ផ្លូវ​​ ព្រោះ​បូក​រួម​ទាំង​ទេសភាព​ធំ​ធេង​ និង​សត្វ​ធ្វើ​ឲ្យ​ទិដ្ឋភាព​កាន់​តែ​ល្អ​ប្រសើរ​ អ្នក​អាច​ពិនិត្យ​មើល​លក្ខណៈ​ថតរូប​​បែប​នេះ​ដូច​ខាងក្រោម​៖

១. យល់ដឹង​ពី​បច្ចុប្បន្នភាព

អ្នក​គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​ការ​ទទួល​យក​នូវ​ទិដ្ឋភាព​ផ្សេងៗ​ជុំវិញ​ខ្លួន ដោយ​មិន​មាន​ភាព​រាំង​ស្ទះ​។ ពេល​ធ្វើ​ដំណើរ​កម្សាន្ត អ្នក​គួរ​ព្យាយាម និង​មាន​គម្រោង​ក្នុង​ថ្ងៃ​ដើរ​កម្សាន្ត ព្រម​ទាំង​ផ្ដោត​លើ​ការ​សិក្សា និង​ទទួល​យក​បទពិសោធន៍​នានា​ពី​ទីតាំង ឬ​សកម្មភាព​អ្នក​បាន​ឆ្លង​កាត់​។

២. សម្គាល់​ទិដ្ឋភាព​ជុំវិញ

ការ​រស់នៅ​មាន​ភាព​ប្រែប្រួល​ជា​បន្តបន្ទាប់​។ មនុស្ស​មាន​ប្រតិកម្ម​ទៅ​នឹង​មនុស្ស ឬ​ធម្មជាតិ ដូចជា​ព្រះអាទិត្យ​រះ លិច ឬ​ខ្យល់​ព្យុះ​។ អ្នក​មិន​គួរ​ចាំ​ដល់​មាន​ទិដ្ឋភាព​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ផ្ដិត​រូបភាព​នោះ​ទេ​។ មួយ​វិញ​ទៀត គួរ​សម្គាល់​មើល​ទិដ្ឋភាព​នឹង​ភ្នែក​ផ្ទាល់ ដើម្បី​ផ្សារ​ភ្ជាប់​អារម្មណ៍​ទៅ​នឹង​ទិដ្ឋភាព ជៀស​ជាង​មើល​តាម Viewfinder លើ​កាមេរ៉ា​។ លើស​ពី​នេះ មិន​គួរ​ថត​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ​។ 

៣. កំណត់​ច្បាស់លាស់​នូវ​ការ​ថតរូប​សម្រាប់​ដំណើរ​កម្សាន្ត

អ្នក​គួរ​ប្រាកដ​ហេតុផល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត និង​អ្វី​អ្នក​ចង់​បាន​នៃ​បទពិសោធន៍​ដំណើរ​កម្សាន្ត​នីមួយៗ។ ប្រសិនបើ​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ទីផ្សារ ហើយ​ចង់​ឃើញ​ទិដ្ឋភាព​បែបបទ​រស់នៅ​ក្នុង​តំបន់ អ៊ីចឹង​អ្នក​អាច​ពិនិត្យ​មើល​នូវ​ទិដ្ឋភាព​លក្ខណៈ​ធម្មជាតិ​កើតឡើង​នៅ​ទីនោះ​ ជៀស​ជាង​មើល​ផ្ដោត​តែ​លើ​មនុស្ស​។

៤. ដឹង​ពី​ជម្រើស​ឧបករណ៍​ក្នុង​ការ​ប្រើប្រាស់

សម្រាប់​រូបភាព​លក្ខណៈ​ឯកសារ អ្នក​គួរ​ប្រើ Zoom lens ដូចជា Canon 16-35mm f/4 ឬ Canon 24-70mm f/2.8។ ជា​ទូទៅ អ្នក​ប្រហែល​ជា​ប្រើ Aperture ទាប​ជាង f/4 ឬ f/5.6។ ការ​ថត​ទិដ្ឋភាព​ប្រហែល​ជា​មាន Subject ច្រើន​ជាង​មួយ ព្រម​ទាំង​ផ្ទៃ​ខាងក្រោយ​។

៥. មាន​ទំនុក​ចិត្ត​នឹង​ជំនាញ​អ្នក

រូបភាព​បែប​ឯកសារ​មាន​លក្ខណៈ​លឿន​ចំពោះ​ទិដ្ឋភាព​កើតឡើង​នៅ​នឹង​មុខ​អ្នក ដូច្នេះ​អ្នក​ប្រហែល​ជា​មិន​មាន​ពេល​ឲ្យ​ពួកគាត់​មក​សំដែង​ម្តង​ទៀត​នោះ​ទេ​។ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ថត​ប្រើ​ចំនួន Frame ធំ​បំផុត ដែល​កាមេរ៉ា​អ្នក​អាច​ធ្វើ​បាន បន្ទាប់​មក​ជ្រើសរើស​រូបភាព​ពេល​ក្រោយ​នោះ​ទេ​។ អ្នក​អាច​ប្រើ​បច្ចេកទេស​ពិនិត្យ​មើល​ទិដ្ឋភាព វិភាគ​ពន្លឺ ព្រម​ទាំង​ស្រមៃ​នូវ​លទ្ធផល​នៃ​រូបភាព​បន្ទាប់​មក​ចាប់ផ្តើម​ថត​តែ​ម្តង​៕

ប្រភព៖ Digital Photography School   ប្រែសម្រួល ៖ ប៊ុន ធឿន