LG G6 Plus កាមេរ៉ា​ភ្លោះ RAM 6GB ​ចេញ​លក់​ហើយ ឯ​តម្លៃ​កប់!

  • 2017-11-12 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​ពី LG Mobile Philippiness បាន​ឲ្យ​ដឹង​ថា LG G6 Plus ដែល​ជា​ម៉ូឌែល​ចុង​ក្រោយ​បាន​បង្ហាញ​ខ្លួន​ហើយ មាន​បំពាក់​មក​ជាមួយ​សមត្ថភាព​និង​តម្លៃ​កប់​តែ​ម្ដង។

LG G6 Plus

**លក្ខណៈសម្បត្តិ​របស់ LG G6 Plus៖**

បំពាក់​មក​ជាមួយ​អេក្រង់​ទំហំ 5.7 អ៊ីញ កម្រិត QHD+ ប្រើ​បច្ចេកវិទ្យា​កញ្ចក់​ការពារ​ភាព​សឹក​ឆ្កូត Gorilla Glass 5 កម្រិត 565 ppi ។

​ប្រើ​ប្រាស់ CPU ប្រភេទ Snapdragon 821 Quad-core ល្បឿន 2.4GB បំពាក់​មក​ជាមួយ RAM ពីរ​ប្រភេទ​គឺ 6GB និង 4GB មាន​ម៉េម៉ូរី​ម៉ាស៊ីន 128GB អាច​ថែម​ម៉េម៉ូរី​កាត​ក្រៅ​បាន​ដល់ 2TB។

កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៣ មេហ្គា មាន​បំពាក់​មុខងារ​ទប់​លំនឹង OIS, មុខងារ Wide angle, មាន​ភ្លើង LED Flash ពីរ​គ្រាប់ ឯ​កាមេរ៉ា​មុខ​ទំហំ ៥ មេហ្គា អាច​ថត​រូប Selfie បាន​ច្រើន​គ្នា (Wide angle)។

មាន​ថាមពល​ថ្ម ៣ ៣០០ mAh(មីលី​អំពែម៉ោង) ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Quick Charge 3.0 ប្រើ​ខ្សែ​សាក USB Type-Cដើរ​ដោយ Android 7.0 Nougat(អាច​ឡើង​ទៅ 8.0 Oreo បាន)។

LG G6 Plus មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​កម្រិត IP68 អាច​សាក​ថ្ម​ដោយ​ឥត​ប្រើ​ខ្សែ​ក៏​បាន។ វា​មាន ៣ ពណ៌​គឺ ខ្មៅ ខៀវ និង​ពណ៌​មាស។

ចំពោះ​តម្លៃ LG G6 Plus លក់​នៅ​ហ្វីលីពីន ៦០០ ដុល្លារ ឯ​តម្លៃ​នៅ​ខ្មែរ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ៕

ទស្សនាវីដេអូ​បង្ហាញ​រូបរាង​ខាងក្រោម

ចុច​អាន​៖

ប្រភព៖ gizguide   ប្រែ​សម្រួល៖ រក្សា