LG G6 កាមេរ៉ា​ភ្លោះ​ ដាក់​លក់​លើ ebay តម្លៃ​ខុស​គ្នា​ពីរ​សន្លឹកនៅទីផ្សារ​អាមេរិក

  • 2017-07-08 07:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម Phonearena ឲ្យ​ដឹង​ថា LG G6 ដែល​ដាក់​លើ​អនឡាញ​វិបសាយ eBay លក់​តែ ៤០៩ ដុល្លារ​ទេ ដែល​ជា​តម្លៃ​ថោក​ជាង​ទីផ្សារ​សហរដ្ឋ​អាមេរិក​ចំនួន ២០០ ដុល្លារ។

ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​នេះ ត្រូវ​បាន​គេ​ដឹង​ថា មាន​ទំហំ​ផ្ទុក​ទិន្នន័យ 64GB ជំនួស​ឲ្យ 32GB ដែល​ចេញ​លក់​កាល​ពី​ដើម​ឆ្នាំ និង​អាច​ដាក់​ស៊ីម​បាន ២ និង​អាច​ប្រើ​បាន​ជាមួយ​សេវា​របស់​ក្រុមហ៊ុន​អាមេរិក AT&T និង T-Mobile ទោះ​ជា​វា​មិន​មាន​ការ​ធានា​ពី​អាមេរិក​ក្ដី។

រំព្ញក​ដែរ​ថា LG G6 កាមេរ៉ា​ភ្លោះ​ដែល​ចេញ​កាល​ពី​ដើម​ឆ្នាំ​២០១៧ មាន​តម្លៃ​ប្រមាណ​ជា ៧៩៨ ដុល្លារ ដែល​មាន​បំពាក់​មក​ជាមួយ​អេក្រង់​ដែល​មាន​ប្រភេទ​ QuadHD+ និង​មាន​ផ្ទៃ​អេក្រង់​ស្ទើរ​ស្មើ ៨០% នៃ​ផ្ទៃ​ខាង​មុខ​សរុប​របស់​ទូរសព្ទ​​ដែល LG G5 មាន​ត្រឹម​ប្រមាណ ៧០% ប៉ុណ្ណោះ។ បច្ចេកវិទ្យាការពារទឹក​កម្រិត IP68 អាច​ឲ្យ​ទូរសព្ទ​នៅ​ក្នុង​ទឹក​បាន​ជម្រៅ​លើស​ពី​មួយម៉ែត្រ។

ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​កំពុង​រក​ទិញ​ទូរសព្ទ Andriod ថ្មី សមត្ថភាព​ខ្លាំង​ល្មម​អាច​ប្រើ​បាន ប៉ុន្តែ​មិន​ចង់​ចំណាយ​ពេល​យូរ អ្នក​ទាំងអស់​គ្នា​អាច​រក​ទិញ​លើ eBay បាន៕

អាន​បន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម