អស្ចារ្យ! ប្ដីប្រពន្ធ Song-Song បាន​កាដូកងដៃមាសដ៏​មាន​តម្លៃពី​បុរសម្នាក់

  • 2017-11-12 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មានគូស្វាមី​ភរិយា​ថ្មីថ្មោង​ Song Joong Ki និង​ Song Hye Kyo បាន​ក្លាយ​ជា​ប្រធាន​បទ​កំពុង​ក្ដៅ​គគុក​ទៀត​ហើយ​ បន្ទាប់​ពី​រៀបការ​ហើយ​កាល​ពី​ថ្ងៃ​ទី​ ៣១​ ខែ​តុលា​ កន្លង​ទៅ។

កាល​ពី​ថ្ងៃ​ទី​ ០៩ ខែ​វិច្ឆិកា​ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន​បាន​នាំ​គ្នា​ចែក​ចាយ​រូបភាព​ដ៏​កម្រ​របស់​ប្ដី​ប្រពន្ធ​១គូ​នេះ​ ពាក់​កង​ដៃ​មាស​ធំ ​ម្នាក់​១។ បើ​តាម​សេចក្ដី​រាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ កង​ដៃ​មាស ហង្សនាគ​នេះ​ គឺ​ជា​កាដូ​របស់​អ្នក​ដឹកនាំ​រឿង​ដ៏​ល្បី​ លោក John Woo ជូន​ជាពិសេស​ដល់​គូស្វាមីភរិយាក្នុង​ថ្ងៃ​ពិសេស។

លោក John Woo
កងដៃហង្សនាគ

កង​ដៃ​មាស​ដ៏​មាន​តម្លៃ​នេះ​ គឺ​ជា​អំណោយ​ដ៏​ពិសេស​បំផុត​ ព្រោះ​បើ​តាម​ជំនឿ​ជនជាតិ​ វា​តំណាង​ឲ្យ​ភាព​ល្អ​វិសេសវិសាល សេចក្ដី​សុខ អាពាហ៍ពិពាហ៍​ដ៏​មាន​ន័យ​ និង​ក្ដី​ស្រលាញ់​ជា​និរន្តរ៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី