ឆ្នាំ ២០១៧ នៅ​​មិន​ទាន់​​មាន​ទូរសព្ទ​ណា​ស៊ី​ដាច់ iPhone 7 នៅ​ឡើយ​ទេ

  • 2017-11-13 02:18:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ចេញ​ពី​ Canalys ​ឲ្យ​ដឹង​ថា iPhone 7 របស់ Apple នៅ​តែ​ឈរ​លំដាប់​ទី ១ ស្មាតហ្វូន​លក់​ដាច់​បំផុត​ប្រចាំ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧។ គិត​ត្រឹម​ចុង​ខែ​កញ្ញា iPhone 7/7 Plus លក់​ដាច់​បាន​ប្រមាណ ១៣ លាន​គ្រឿង។

ចំពោះ​ដំណែង​លេខ ២ បាន​ទៅ​លើ iPhone 6s លក់​បាន​ចំនួន ៧.៩ លាន​គ្រឿង​ស្រប​ពេល SAMSUNG Galaxy J2 Prime ឈរ​នៅ​លេខ ៣ ចំនួន ៧.៨ លាន​គ្រឿង និង​ម៉ូដែល Oppo A57 បាន ៧.៨ លាន​គ្រឿង និង​ចុង​ក្រោយ​​ម៉ូដែល​កាមេរ៉ា​ភ្លោះ​កូនកាត់​ 7 Plus ម៉ូដែល R11 របស់ Oppo បាន ៧.២ លាន​គ្រឿង។

iPhone 8/8 Plus សរុប​ចូល​គ្នា​លក់​ដាច់​បាន ១១.៩ លាន​គ្រឿង តួ​លេខ​នេះ​មាន​ការ​ធ្លាក់​ចុះ ធៀប​នឹង​ការ​ចេញ​លក់​ដំបូង iPhone 7/7 Plus ឆ្នាម ២០១៦ ហក់​ខ្ពស់​ដល់​ ១៤ លាន​គ្រឿង​ឯ​ណោះ។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា