Morata ទម្លាយ ​ទម្លាប់​២យ៉ាង​​ដែល​ខ្លួន​ចូលចិត្ត​ធ្វើ​ក្រោយ​ Chelsea ឈ្នះ​ម្ដងៗ​

  • 2017-11-13 02:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Álvaro Morata គឺជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប​រដូវ​កាល​នេះ​ចាប់​តាំង​ពី​ផ្ទេរ​ពី​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid ទៅ​កាន់​ក្រុម​ជើង​ឯក​អង់គ្លេស​ Chelsea។

តារា​ឆ្នើម​វ័យ​២៥​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​បាន​៧​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៣​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​៧២២​នាទី​នៅ​លើ​វាល​ស្មៅ។ Morata ដែល​មាន​ផ្ទះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កីឡដ្ឋាន Stamford Bridge បាន​បង្ហើប​ពី​ទម្លាប់​ពី​យ៉ាង​ដែល​ខ្លួន​តែង​ធ្វើ​ដើម្បី​អបអរ​នៅ​ពេល​រក​គ្រាប់​បញ្ចូល​ទី​បាន​ម្ដងៗ។

និយាយ​ទៅ​កាន់​ Cadenaser អតីត​កីឡាករ​ Juventus បាន​ប្រាប់​ថា៖ "នៅ​រាល់​ប្រកួត​ក្នុង​ទឹកដី​ ​ពេល​​ខ្ញុំ​ស៊ុត​បញ្ចូល​ទី​បាន​ម្ដង​ៗ​ខ្ញុំ​តែងតែ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ទម្លាប់​នេះ​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល។ ខ្ញុំ​បាន​ប្ដូរ​ខោអាវ​ ពាក់​មួក​ រួច​ផឹក​ស្របៀរ​តាម​ផ្លូវ​ទៅ​ផ្ទះ​បើ​សិន​ខ្ញុំ​ស៊ុត​ចូល​ហើយ​ពួក​យើង​ឈ្នះ​"។

Morata បាន​បន្ថែម​​ថា​មូលហេតុ​ផ្សេង​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​​គេ​ចង់​ដើរ​ ព្រោះ​ក្រោយ​ចប់​ប្រកួត​ម្ដងៗ​ផ្លូវ​មួយ​ចំនួន​ត្រូវ​បិទ​ ហើយ​មាន​ការ​កក​ស្ទះ​ខ្លាំង​ដោយសារ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​ដែរ៕

ប្រភព៖ Cadenaser   ប្រែសម្រួល៖ វីរ៉ុត