ភ្ញាក់​ផ្អើល​រូប​​លើ​អ៊ីនធឺណិត​បែក​​ធ្លាយ​ថា​ Messi នឹង​ឈ្នះ​ Ballon d'Or

  • 2017-11-13 02:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ការ​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ម្ចាស់​ជយលាភី​ម្ចាស់​ពាន​រង្វាន់ Ballon d'Or នឹង​ដឹង​នៅ​ថ្ងៃ​ទី​៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ហើយ​។

ខុស​ប្លែក​ពី​ពាន​ FIFA Football Awards គឺ​ពាន​ Ballon d'Or ដែល​ផ្ដល់​ឲ្យ​ដោយ​ទស្សនាវដ្ដី​កីឡា​ដ៏​ល្បី​របស់​បារាំង​មិន​មាន​ពិធី​ជួបជុំ​អ្វី​ទេ ពោល​គឺ​កីឡាករ​ដែល​ឈ្នះ​នឹង​ត្រូវ​បង្ហាញ​មុខ​លើ​ក្រប​មុខ​របស់​ទស្សនាវដ្ដី។ យ៉ាង​ណា​ក៏​ដោយ​មាន​រូប​បែក​ធ្លាយ​មួយ​បង្ហាញ​ថា​អ្នក​ឈ្នះ​នៅ​ឆ្នាំ​២០១៧​នេះ​គឺ​ជា​ Messi មិន​មែន​ Ronaldo ឡើយ​។

នៅ​ក្នុង​រូប​នោះ​បាន​​បង្ហាញ​ពី​ទស្សនាវដ្ដី​ France Football Magazine ​មាន​មុខ​ Messi នៅ​លើ​ក្រប​មុខ​ ថា​ជា​អ្នក​ឈ្នះ​ Ballon d'Or។ គេ​មិន​ដឹង​ថា​ប្រភព​ខាង​លើ​បែក​ធ្លាយ​ចេញ​ពី​ណា​​ទេ ហើយ​ក៏​មិន​ដឹង​អាច​ទុក​ចិត្ត​បាន​ឬ​ក៏​អត់​ដែរ​ ប៉ុន្តែ​កាល​ពី​ឆ្នាំ​​មុន​ធ្លាប់​បែក​ធ្លាយ​រូប​ Ronaldo លើ​ទស្សនាវដ្ដី​បារាំង​ដូចគ្នា​​ ហើយ​លទ្ធផល​គឺ​ខ្សែ​ប្រយុទ្ធ​ Real Madrid បាន​​ឈ្នះ​ពាន​ពិត​ប្រាកដ​មែន៕

ប្រភព៖ 101 Great Goals   ប្រែសម្រួល៖ វីរ៉ុត