Mane ត្រូវ​បញ្ជូន​មក​ Liverpool វិញ​ក្រោយ​របួស​សរសៃពួរ​ធ្វើ​ទុក្ខ​

  • 2017-11-13 03:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ជុំរុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​បន្ទាប់​ពី​របួស​សរសៃ​ពួរ​ដែល​​ទើប​នឹង​ជា​ បាន​រើ​ឡើង​វិញ។

Sadio Mane

ខ្សែ​បម្រើ​វ័យ​២៥​ឆ្នាំ​​អវត្តមាន​ជា​ច្រើន​សប្ដាហ៍​មួយ​រយៈ​មុន​ដោយ​សារ​របួស ​ទើប​តែ​ចូល​លេង​វិញ​បាន​ និង​ជួយ​ឲ្យ​សេណេហ្គាល់​កក់​កៅអី​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​​ World Cup នៅ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​សៅរ៍។ យ៉ាង​ណា​ក៏​ដោយ​ Mane ហាក់​មាន​បញ្ហា​របួស​ចាស់​ធ្វើ​ទុក្ខ​​ ធ្វើ​ឲ្យ​គ្រូ​បង្វឹក​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ទីក្រុង​ Liverpool វិញ​ដើម្បី​​សម្រាក​ព្យាបាល​។

ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​ត្រូវ​លេង​មួយ​ប្រកួត​ទៀត​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង​នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិកា​ ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​ Mane ខណៈ​នៅ​ជំនួប​ប៉ះ​ Southampton ចុង​សប្ដាហ៍​នេះ​ជាមួយ​ Liverpool ក៏​មិន​ទាន់​ដឹង​ថា​រូប​គេ​អាច​លេង​បាន​ឬ​អត់​ដែរ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ៉ុត