iPhone X បន្ត​ធ្លាក់​ថ្លៃ ​ក្រោយ​​លេច​តម្រុយ​នឹង​​មាន​​លក់​ផ្លូវការ​​ឆាប់ៗ​នេះ​

  • 2017-11-14 02:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្រុមហ៊ុន Falcon Tech នាំ​ចូល​ផលិតផល Apple ផ្លូវ​ការ​បាន​ប្រកាស​ពី​ថ្ងៃ​ទី ១១ វិច្ឆិកា នឹង​មាន​លក់​ទូរសព្ទ iPhone X នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​កម្ពុជា​ដោយ​មាន​ការ​ធានា ១០០% នៅ​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ខាង​មុខ​នេះ។

តម្លៃ iPhone X ហាក់​មាន​តម្លៃ​ធ្លាក់​ចុះ​បន្តទៀត​គិត​មកដល់​ពេល​នេះជាតម្លៃ​នៅ​តាម​ហាង​នានា​នៅ​​ក្នុង​ទីក្រុង​ភ្នំ​ពេញ iPhone X ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១៣០០ ទៅ ១៣២០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១៥០០ ទៅ ១៥២០ ដុល្លារ។

​តម្លៃ iPhone X កាល​ពី​ថ្ងៃ​ទី ៦ វិច្ឆិកា ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១៣៥០ ទៅ ១៣៩០ ដុល្លារ និង​ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១៥៥០ ទៅ ១៥៩០ ដុល្លារ

តម្លៃ​ចេញ​លក់​ថ្ងៃ​ដំបូង​កាល​ពី​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា iPhone X មាន​តម្លៃ​ជាង ១៨០០ (ទំហំ 64GB) ទៅ ២២០០ ដុល្លារ (ទំហំ 256GB)​

មាន​ការ​រំពឹង​ទុក​ថា iPhone X នឹង​បន្ត​ធ្លាក់​ថ្លៃ​​​​បន្ថែម​ទៀត​។

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី