Alves ចាត់​ទុក Gabriel Jesus ជា​ Ronaldo ប្រេស៊ីល​ថ្មី

  • 2017-11-14 04:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្ដាំ Dani Alves បាន​សរសើរ​និង​ប្រៀបធៀប​កីឡាករ​វ័យ​ក្មេង Gabriel Jesus ជា​ Ronaldo ថ្មី មុន​​ពេល​ពួក​គេ​ត្រៀម​លេង​មិត្តភាព​ជាមួយ​អង់គ្លេស​នៅ​រាត្រី​នេះ។

ការ​មក​ដល់​ទឹក​ដី  Wembley នៅ​យប់​នេះ​ជា​ការ​ប្រកួត​​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ដើម្បី​ត្រៀម​ខ្លួន​ទៅ​រុស្សី​ឆ្នាំ​ក្រោយ។ និយាយ​ពី Gabriel Jesus រូប​គេ​បង្ហាញ​សមត្ថភាព​លេច​ធ្លោ​ខ្លាំង​ណាស់​នៅ​ក្នុង​ក្រុម Man City ត្បិត​ជា​ជម្រើស​ទី​២​ក៏​ដោយ ឯ​នៅ​ជម្រើស​ជាតិ​កីឡាករ​វ័យ​២០​ឆ្នាំ​​លេង​ល្អ​ដូច​គ្នា ប៉ះ​ជប៉ុន​ប្រកួត​ចុងក្រោយ​​ក៏​រក​បាន​មួយ​គ្រាប់​នឹង​គេ​ដែល​ក្នុង​ជ័យជម្នះ​៣-១។

ដោយ​មើល​ឃើញ​ពី​ទម្រង់​លេង​ល្អ​បែប​នេះ សិស្ស​ច្បង Alves បាន​និយាយ​ថា៖ "ខ្ញុំ​មិនមែន​និយាយ​លេង​សើច​ទេ ពេល​ដែល​ខ្ញុំ​ហៅ Gabriel ជា​ Ronaldo ថ្មី។ គេ​ល្អ​គ្រប់គ្រាន់ហើយ​ពេល​នេះ និង​កាន់​តែ​ល្អ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។ គ្រប់​យ៉ាង​គេ​មាន​ទាំង​អស់ គេ​គ្មាន​សម្ពាធ​អ្វី​ទេ។ គេ​កំពុង​ធ្វើ​អ្វី​ដែល​គេ​ស្រឡាញ់"។

អង់គ្លេស​នឹងប៉ះប្រេស៊ីល នៅ​ម៉ោង​៣​រំលង​អធ្រាត្រ​យប់​នេះ៕

ចុចអាន៖

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី