ផ្អើល​អ្នក​ដំណើរ​រត់​ប្រសាច​ពេញអាកាសយានដ្ឋាន ក្រោយ​ស៊ើប​​ច្បាស់ ​ទើប​ដឹង​ការពិត​

  • 2017-11-14 04:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋាន​អន្តរជាតិ Orlando ស្ថិត​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិកមានការ​ឆោឡោ​ នៅ​ពេល​អ្នក​ដំណើរ​​ឭ​សំឡេង​ផ្ទុះ​ដូច​សូរ​បាញ់​កាំភ្លើង​ខ្លី។ ក្រោយ​មក​ទើប​ដឹង​បញ្ហា​បង្ក​ មក​ពី​ការ​ផ្ទុះ​ថ្ម​ប្រភេទ Lithium ion លើ​កាមេរ៉ា​មួយ​គ្រឿង​តែ​ប៉ុណ្ណោះ។

កើត​ហេតុ​ភ្លាមៗ​សារព័ត៌មាន ABC បាន​ចុះ​ផ្សាយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំថា ពុំ​មែន​ជា​ការ​បាញ់​​ប្រហារ​ណា​នោះ​ទេ ជៀសវាង​ការ​ចលាចល​កាន់​តែ​ធំ​ឡើង។ បន្ទាប់​ពី​ស៊ើបអង្កេត​បន្ថែម ប៉ូលិស​នៅ​ប្រលានយន្តហោះ​បាន​រក​ឃើញ ថ្ម​កាមេរ៉ា​មួយ​គ្រាប់​បាន​ផ្ទុះ​ក្នុង​កាបូប​មួយ ​បន្ទាប់​ពី​ឡើង​កម្ដៅ​ខ្លាំង ហើយ​ក្នុង​កាបូប​ហុយ​ផ្សែង​ខ្មៅ​ងងឹត។​

អ្នក​ដំណើរ​ជា​ច្រើន ដែល​ជួប​ហេតុការណ៍​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​កើត​ហេតុតាម​​ច្រក​សន្តិសុខ រហូត​បង្ក​ឲ្យ​មានការ​កក​ស្ទះ​​រយៈ​ពេល​ដ៏​យូរ។ ​នេះ​ជា​សារ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ចូលចិត្ត​ថត​រូប​ឬ​ប្រើ​កាមេរ៉ា DSLR និង​ពពួក​ឧបករណ៍​អេឡិចត្រូនិក​ខ្នាត​ធំ​ផ្សេង​ទៀត ត្រូវ​ទទួល​ការ​ពិនិត្យ​យ៉ាង​ដិតដល់​នៅ​តាម​បណ្តា​អាកាសយានដ្ឋាន ជា​ពិសេស​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក។​

អានអត្ថបទ​បន្ទាប់

ប្រភព៖ petapixel   ប្រែសម្រួល៖ កៅ រក្សា