តារាម៉ូដែលរាងខ្ពស់ស្រឡះ កែ​ ចាន់​កេ​សី​ ត្អូញ​ត្អែរ​ពី​ការ​ងារ​​ក្នុង​​វិ​ស័យ​ដើរ​ម៉ូដ​

  • 2017-11-14 10:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីអាជីពសិល្បៈ តា​រាបង្ហាញ​ម៉ូដ​រាង​ខ្ពស់​ស្រ​ឡះ​ កញ្ញា ​កែ​ ចាន់​កេ​សី ​ក៏​មាន​មុខ​របរ​ផ្ទាល់​ខ្លួន​គឺបើក​ក្លឹប​បង្រៀន​ដើរ​ម៉ូដមួយ​កន្លែង​ស្រប​ពេល​ទី​ផ្សារ​អា​ជីព​ជា​អ្នកបង្ហាញ​ម៉ូដ និងជា​តារា​សម្តែង​មិន​សូវ​អំ​ណោយ​ផល​ដល់​នាង​ផង​នោះ​។

ក្នុងថ្ងៃចូលរួម​កម្មវិធី​សម្ពោធ​រឿង​សសរ​កន្លោង​ កែ​ ចាន់កេ​សី ​បាន​ត្អូញត្អែរថា​ សព្វ​ថ្ងៃ​ទី​ផ្សារ​ការងារ​​នៅ​កម្ពុ​ជា​ជា​ពិ​សេ​ស​អា​ជីព​​ការ​ដើរ​ម៉ូដពុំ​សូវ​អំ​ណោយ​ផល​ដល់​តា​រា​បង្ហាញ​ម៉ូដ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ ខណៈ​វិ​ស័យ​មួយ​​នេះ​នៅ​មាន​កម្រិត ​និង​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ស្រុក​យើង។​

មួយ​វិញ​ទៀត​កញ្ញាក៏បាន​សង្កត់​យ៉ាង​ធ្ងន់​ទៀត​ថា​វិស័យ​សិល្បៈក៏ដូចជាការ​បង្ហាញ​ម៉ូដ​នេះយ៉ាង​ហោច​ណាស់​​១ខែដើរ​ឲ្យ​បាន​៥ដង​ ប៉ុន្តែ​ពេល​ខ្លះ​រក​មិន​បាន​សូ​ម្បី​តែម្តង​ព្រោះ​ទី​ផ្សារ​នៅ​កម្ពុជា​មាន​តិច​តួច​ពេក​ ហើយវា​ទាក់ទង​នឹងការ​ច្នៃម៉ូតដែរ​ ព្រោះ​ការ​ច្នៃ​ម៉ូដ​​របស់កូនខ្មែរ​​យើង​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​កំពុង​មាន​ការ​រីក​ចម្រើន​សន្សឹមៗប៉ុណ្ណោះ។

បើទោះ​ជា​យ៉ាង​នេះ​ក្តី​កញ្ញាក៏មិន​ធ្វើ​ការបោះបង់ក្តី​ស្រ​មៃរបស់​ខ្លួន​ដែរ​ កញ្ញា​សង្ឃឹម​ថា​វិស័យ​សិល្បៈ​ផ្នែក​ដើរ​ម៉ូដ​នេះនៅ​ប្រទេស​កម្ពុជា​នា​ពេលខាង​មុខ​នឹង​មានការ​រីក​ចម្រើន​​ និង​មាន​ទីផ្សារ​សម្រាប់​កញ្ញា​ និងសិល្បករ​​​ សិល្ប​ការិ​នី​ដែល​មាន​ជំ​នា​ញ​ខាង​ផ្នែក​ដើរ​ម៉ូដ​នេះ។

​​បើ​ទោះ​អាជីព​ដើម​របស់​កញ្ញា​ជា​អ្នក​ដើរ​ម៉ូដក្តី​ តែ​កញ្ញា​ពិត​ជា​មាន​ការគាំ​ទ្រ ​និង​ស្រលាញ់​ចូល​ចិត្ត​គ្រប់​ទម្រង់​នៃ​សិល្បៈខ្មែរ​ ប៉ុន្តែម៉ូដែលរូបនេះថា «​ទី​ផ្សារ​សម្តែង​ខ្ញុំ​មិន​សូវ​មាន​ភាព​លេចធ្លោ​ទេ ព្រោះ​ខ្ញុំ​មាន​កម្ពស់ខ្ពស់​ពេក​ បើ​សម្តែង​ពិត​ជា​ពិបាក​រក​តួ​ឯក​ប្រុស​មក​តម្រូវ​តាម​កម្ពស់​ខ្ញុំ​ណាស់ ​​ហើយ​ខ្ញុំ​បាន​ចូលរួម​សម្តែង​ក្នុង​ឈុត​ខ្លីៗប៉ុណ្ណោះ»​។

កញ្ញា​ កែ​ ចាន់​កេ​សី​ បាន​ចូល​ប្រលូក​ក្នុង​វិស័យសិល្បៈ​ដំបូង​តាំង​ពី​ឆ្នាំ​២០០៩​ ដោយ​បាន​ចូល​រួម​ប្រឡង​កម្ម​វិធី​ Khmer Super Model​ ។​

អត្ថបទៈ ma'pig

អត្ថបទពេញនិយម
អត្ថបទថ្មី