ការស្រាវជ្រាវ៖ សារជាតិ​ពុល​ CO2 ក្នុង​​ឆ្នាំ​ ២០១៧ កើន​​ឡើង​ដល់​ ២%

  • 2017-11-14 11:50:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ការ​បំភាយ​កាបូន​ឌីអុកស៊ីត​ CO2 ​នៅ​ទូទាំង​សកល​លោក​ត្រូវ​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ២% ​ក្នុង​ឆ្នាំ​ ២០១៧ ​ពោល​គឺ​ជា​តួលេខ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ខណៈ​កាល​ពី​ ៣​ ឆ្នាំ​មុន​តួលេខ​មិន​កើន​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​។

ការ​ព្យាករណ៍​គួរ​ឱ្យ​ភ័យ​ខ្លាច​ពី​ការ​បំភាយ​ CO2 ​ប្រចាំ​ឆ្នាំ​ ២០១៧ ​គឺ​ត្រូវ​បាន​បង្ហាញ​ក្នុង​របាយការណ៍​ថ្មី​ដោយ​ Global Carbon Project (GCP) ​ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​អន្តរជាតិ​មួយ​។

​តាម​របាយការណ៍​ឱ្យ​ដឹង​ថា​ ការ​បំភាយ​ CO2 ទូទាំង​សកល​លោក​បណ្តាល​មក​ពី​សកម្មភាព​របស់​មនុស្ស​ទាំងស្រុង​នឹង​ឈាន​ដល់​ ៤១ ​ពាន់លាន​តោន​នៅ​ដំណាច់​ឆ្នាំ​ ២០១៧​ ហើយ​ការ​បំភាយ​មក​ពី​ចំហេះ​ឥន្ធនៈ​ត្រូវ​គេ​កំណត់​ថា​នឹង​ហក់​ឡើង​ខ្ពស់​ដែរ​ ។ កាលពីមុន​អ្នក​ស្រាវជ្រាវ​សង្ឈឹម​ថា​ការ​បំភាយ​នេះ​មិន​យូរប៉ុន្មាន​អាច​នឹង​ឈាន​ដល់​ចំណុច​ខ្ពស់​មួយ​បន្ទាប់​ពី​តួលេខ​នៃ​ការ​បំភាយ​បាន​នៅ​ទ្រឹង​អស់​រយៈពេល​បី​ឆ្នាំ​មក​ហើយ។

យ៉ាងណាក៏ដោយ​របាយការណ៍​ថ្មី​នេះ​ផ្តល់​នូវ​សារ​គួរ​ឱ្យ​បារម្ភ​មួយ​ដល់​មនុស្ស​ជាតិ​ ។ លោក​សាស្រ្តាចារ្យ​ដឹកនាំ​ការ​ស្រាវជ្រាវ​លោក​ Corinne Le Quere ​នៅ​សកល​វិទ្យាល័យ​ University of East Anglia ​និយាយ​ថា​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ទៀត​ យើង​នឹង​ជម្រុញ​ឱ្យ​ការ​បំភាយ​ឱ្យ​ថយ​ចុះ​ជា​បន្តបន្ទាប់​ដើម្បី​បង្ហាញ​ពី​បម្រែបម្រួល​អាកាស​ធាតុ​ និង​កំណត់​ពី​ផល​ប៉ះពាល់​របស់​វា​៕


ប្រភព៖ news.xinhuanet ប្រែសម្រួល៖ សិរីបុទ្រ