ឈុត Iron Man មនុស្ស​ហោះ​លើ​អាកាស បំបែក​​កំណត់ត្រា​ពិភពលោក

  • 2017-11-15 02:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Richard Browning បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ក្នុង​ទីក្រុង Reading ប្រទេស​អង់គ្លេស កាល​ពី​សប្ដាហ៍​កន្លង​ទៅ ក្រោយ​ពាក់​ឈុត Iron Man បំពាក់​កង្ហារ​ចំនួន ៦ មាន​ទម្ងន់​ជាង ៤៨ ផោន​កន្លះ ហោះ​លើ​អាកាស បំបែក​បាន​កំណត់ត្រា​ពិភពលោក​ថ្មី សម្រាប់ Fastest Speed Over 100 Meters ដោយ​ប្រើ​តួ​ខ្លួន​បញ្ជា។​

Browning ​ត្រូវ​​គេ​ស្គាល់​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Gravity Industries បាន​ប្រើ​ឈុត​ពិសេស​របស់​គាត់ ហោះ​លើ​អាកាស​ក្នុង​ល្បឿន ៥១ គ.ម/ម៉ ដែល​នេះ​មិន​ជា​រឿង​ងាយស្រួល ព្រោះ​យើង​មិន​មាន​ចង្កូត​បញ្ជា​ដូច​បើក​រថយន្ត​ឬ​យន្តហោះ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រើ​ដង​ខ្លួន​សម្រប​ឲ្យ​មាន​ស្ថិរភាព​នៅ​លើ​អាកាស បើ​ពុំ​ដូច្នោះ​ទេ គាត់​នឹង​ត្រូវ​ជួប​បញ្ហា។ ចុង​បញ្ចប់​គាត់​ទម្លាក់​ខ្លួន ចុះចត​នៅ​ក្នុង​បឹង​ដ៏​ធំ​មួយ ដើម្បី​បញ្ឈប់។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...   អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Foxnews   ប្រែសម្រួល៖ កៅ រក្សា