កូន​បាស​ឆ្លាត​វៃ Apple មាន​ស្កេន​ផ្ទៃ​មុខ មិន​ចាញ់ iPhone X

  • 2017-11-15 07:30:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HomePod ជា​ប្រភេទ Speaker ឆ្លាតវៃ​ដែល​ផលិត​ដោយ​ក្រុមហ៊ុនដៃគូ Apple។ ការ​ចេញ​លក់​ផ្លូវការ​ត្រូវ​គេ​ដឹង ត្រូវ​​ពន្យារពេល​ដល់​ខែ​ធ្នូ​ឯ​ណោះ។

នាយក​ក្រុមហ៊ុន​តៃវ៉ាន់ Inventec Appliances ដែល​ជា​អ្នក​ផ្គត់ផ្គង់​ឲ្យ Apple បាន​បញ្ជាក់​ដូច្នោះ​ថា "សម្រាប់ Smart Speaker នេះ មិន​ត្រឹម​តែ​មក​ជាមួយ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សំឡេង​មួយ​មុខ​ទេ តែ​ក៏​មាន​ការ​បញ្ចូល​នូវ​មុខងារ​ស្កេន​ផ្ទៃ​មុខ​ឬ រូបភាព ​​ឆ្លង​កាត់​បច្ចេកវិទ្យា AI"។

រំឭក​ថា​ HomePod មិន​មែន​ជា​ឧបករណ៍​ដំបូង​បន្ទាប់​ពី iPhone X ដែល​គេ​រំពឹង​បញ្ចូល​មុខងារ Face ID នោះ​ឡើយ ដោយ​សូម្បី​តែ iPad ជំនាន់​ក្រោយ ឆ្នាំ ២០១៨ ក៏​មាន​ពាក្យ​ចចាមអារ៉ាម​លេចលឺ នឹង​ប្រើ​បច្ចេកវិទ្យា TrueDepth Camera System មក​ជំនួយ​ប្រព័ន្ធ​សុវត្ថិភាព​ថ្មី​​ដូច​គ្នា។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ប្រភព៖ theverge   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម