តារា​ប្រុស​ម្នាក់​ត្រៀម​ទៅ​ដណ្ដើម​ពាន​​នៅ សិង្ហបុរី

  • 2014-11-11 19:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ុំ សយពិនណារ៉ុង តារា​សម្ដែង​ និង​ ម៉ូដែល​ក្នុង​ក្រុម Hamsa Cambodia គ្រោង​​ចេញ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មួយ​ ដែល​មាន​ឈ្មោះ​ថា Star Hunk International Contest 2014 នៅ​ប្រទេស សិង្ហបុរី នា​ថ្ងៃ ទី១៣ ខែ វិច្ឆិកា ឆ្នាំ ខាង​មុន​នេះ ។

 

 

ការ​ប្រកួត​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៣ រហូត​ដល់​ថ្ងៃ​ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ មាន​ប្រទេស​ជុំវិញ​ពិភពលោក​​ចំនួន ១៧ ចូល​រួម ក្នុង​​ចំណោម​បេក្ខជន​ទាំង​អស់​​មាន​ចំនួន ៣៣ នាក់ លក្ខខ័ណ្ឌ​ប្រទេស ១ ​អាច​បញ្ជូន​តារា​របស់​ខ្លួន​មិន​ឲ្យ​លើស​ពី ៣ នាក់​​ ទៅ​ចូល​រួម​ឡើយ។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី ​លោក មាស ណារ៉ូ អ្នក​គ្រប់គ្រង Hamsa Entertainment Cambodia និិង​ជា​ប្រធានក្រុម​ម៉ូដែល  Hamsa Super Model។

 

ប្រធាន​ក្រុម​ម៉ូដែល​ម្នាក់​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​លើក​ទៅ១ហើយ​ ដែល​ប្រទេស​កម្ពុជា​បាន​ទៅ​ចូល​រួម​ប្រកួត Star Hunk International Contest បន្ទាប់​ពី​កម្មវិធី​នេះ បាន​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០០៦​ មក​។ លោក​ថា ដំបូង​ឡើយ ក្រុមម៉ូដែលHamsa Super Modelរបស់​លោក បាន​រៀបចំ​តារា​ម៉ូដែល​ចំនួន ២ នាក់​ ទៅ​ចូល​រួម​ប្រកួត​នេះ ក្នុង​នោះ​មាន លោក អ៊ុំ សយពិនណារ៉ុង និង លោក ជុំ ស៊ីថា ប៉ុន្តែ​ដោយ លោក ជុំ ស៊ីថា ជាប់​ធុរៈ​ការងារ​ផ្ទាល់​ខ្លួន​មិន​​អាច​ខាន​បាន ទើប​សម្រេច​យក​តែ​ម្នាក់​តែ​ម្ដង​ទៅ។

 

​លោក មាស ណារ៉ូ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា កម្មវិធី​នេះ​មិន​ខុស​ពី​ការ​ប្រកួត​ផ្សេង​ទៀត​ដែល តារា​ម៉ូដែល​កម្ពុជា​មួយ​ចំនួន​ទៅ​ចូល​រួម​ប្រកួត​នៅ​ក្រៅ​ប្រទេស​កន្លង​មក​នោះ​ទេ ក្រៅ​ពី​ការ​បង្ហាញ​របាំ​និង សំលៀក​បំណាក់​ប្រពៃណី​ជាតិ​នីមួយៗ ការ​ស្លៀក​ឈុត​សិច​ស៊ី ដូច​ជា​ឈុត​ហែល​ទឹក​ជា​ដើម​តែងតែ​មាន​ជា​និច្ច។ មាន​សំលៀកបំពាក់​ចំនួន ៤ ឈុត​សម្រាប់ ​ឲ្យ​ម៉ូដែល​ស្លៀក​​ក្នុង​ការ​​ប្រកួត​នេះ ក្នុង​នោះ ក៏​មាន​សំលៀកបំពាក់​ក្នុង​សម័យ​អង្គរ​ផង​ដែរ។

 

 

មើល​អត្ថបទ៖ តារា​សម្ដែង ស៊ុំ សុម៉ាលី រៀបការ​ជាមួយ​​អ្នក​លក់​មីឆា

មើល​អត្ថបទ៖ មើល​ហើយ​បាន​ដឹង​ថា ពួក​គេ​ខ្លះ​សាច់​ចាំ ឯ​ខ្លះ​ទៀត…

 

អត្ថបទ៖ ខុត សីហា

 

 

អត្ថបទថ្មី