Neymar ឆ្លើយ​ឡើងអេម ពេល​ក្មេង​អង់គ្លេស​ម្នាក់​​សួរ ម៉េច​បាន​ទៅ PSG?

  • 2017-11-16 02:46:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ប្រាប់​ចម្លើយ​ទៅ​ក្មេង​ប្រុស​ម្នាក់​ ពី​មូលហេតុ​ដែល​គេ​ផ្លាស់​ពី Barcelona ទៅ កាន់ PSG កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ថា គឺ​ដើម្បី​ធ្វើ​ឲ្យ​លីគ​បារាំង​ល្អ​បំផុត។

កីឡាករ​ប្រេស៊ីល​បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ក្នុង​ពិភពលោក​ភ្ញាក់ផ្អើល​​ជា​ខ្លាំង បន្ទាប់​ពី​សម្រេច​ចិត្ត​ទៅ​លេង​​នៅ​ក្លឹប​យក្ស​របស់  Ligue 1 ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​១៩៨​លាន​ផោន។ ហេតុផល​ពី​ក្រោយ​នៃ​ការ​ចាកចេញ​​នេះ​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​មន្ទិល​ជា​ខ្លាំង ខណៈ​សារព័ត៌មាន​បរទេស​ខ្លះ​ចុះ​ផ្សាយ​ថា Neymar មិន​សប្បាយ​ចិត្ត​នឹង Barca។

តែ​អំឡុង​ពេល​អង់គ្លេស លេង​ទល់​នឹង​ប្រេស៊ីល​កាល​ពី​ថ្ងៃ​អង្គារ Neymar បាន​ឆ្លងឆ្លើយ​សន្ទនា​ជាមួយ​ក្មេង​​ៗ​អង់គ្លេស​៣ ៤​នាក់​ក្នុង​ច្រក​កីឡាករ​ដើរ​ចូល​ទីលាន។ ក្មេង​ម្នាក់​បានសូរ​កីឡាករ​វ័យ​២៥​ឆ្នាំ​ថា ហេតុ​អ្វី​បាន​​ជា គេ​ចេញ​ពី Barcelona ទៅ Paris កាល​ពី​ខែ កក្កដា? Neymar តប​ថា ដើម្បី​ធ្វើ​ឲ្យ​លីគ​បារាំង​ល្អ​បំផុត។ ទល់​នឹង​ពេល​នេះ​​កីឡាករ​ពូកែ​ញាក់​រូប​នេះ​រក​បាន​១១​គ្រាប់ ក្នុង​ចំណោម​១២​ប្រកួត ចាប់​តាំង​ពីរ​ផ្លាស់​ទី​បារាំង៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម