La Liga គ្រោងដាក់ អាជ្ញាកណ្ដាលវីដេអូរដូវកាលក្រោយ
- 2017-11-16 02:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
La Liga គ្រោងដាក់ អាជ្ញាកណ្ដាលវីដេអូរដូវកាលក្រោយ
ចន្លោះមិនឃើញ
អាជ្ញាកណ្ដាលវីដេអូ ហៅកាត់ថា VAR នឹងត្រូវដាក់ដំណើរការនៅក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញចាប់ពីរដូវកាលក្រោយទៅដើម្បីជួយដល់ការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលលើទីលាន និងខ្សែបន្ទាត់។
មន្ត្រីអាជ្ញាកណ្ដាលទាំងអស់ត្រូវបានគេជូនដំណឹងពីផែនការខាងលើ ដែលវាគឺជាផែនការដែលគ្រោងធ្វើឡើងដោយប្រធាន La Liga ផ្ទាល់ និងប្រធានគណៈកម្មការអាជ្ញាកណ្ដាល។ VAR ត្រូវរំពឹងថានឹងជួយអាជ្ញាកណ្ដាលសម្រាប់មើល បាល់ចូលឬមិនចូល, បាល់ប៉ះដៃ, បាល់ក្រៅល្បែង, ការធ្វើពុតដួល, ការពិន័យបាល់ប៉េណាល់ទី, ការពិន័យកាត និងសកម្មភាពជាច្រើនទៀតលើទីលាន។
ក្របខ័ណ្ឌធំៗរបស់អឺរ៉ុបចំនួន២ហើយដែលប្រើប្រាស់ VAR ក្នុងនោះមាន ក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌ Serie A ខណៈដែល Premier League របស់អង់គ្លេសទើបតែប្រើ បច្ចេកវិទ្យា Hawk-Eye goalline technology ដើម្បីមើលថាបាល់ចូលឬមិនចូលប៉ុណ្ណោះ៕