Carvajal អាចចូលនិវត្តន៍ពីការលេងបាល់ទាំងវ័យក្មេងព្រោះ...
- 2017-11-16 04:46:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Carvajal អាចចូលនិវត្តន៍ពីការលេងបាល់ទាំងវ័យក្មេងព្រោះ...
ចន្លោះមិនឃើញ
Dani Carvajal បានបង្ហើបការភ័យព្រួយពីបញ្ហាសុខភាពដែលអាចធ្វើឲ្យរូបគេចូលនិវត្តន៍ឈប់លេងបាល់ទាត់អាជីពទាំងវ័យក្មេង។
ខ្សែការពារស្ដាំវ័យ២៥ឆ្នាំបានបាត់មុខពីទីលានប្រកួតតាំងពីដើមខែតុលាមកតែមិនមែនដោយសាររបួសអ្វីទេ គឺព្រោះថាបញ្ហាបេះដូងដែលតម្រូវឲ្យរូបគេទាមទារការសម្រាកព្យាបាលខ្ពស់រហូតមិនអាចសូម្បីតែហ្វឹកហាត់បន្តិចបន្តួចលើវាលស្មៅ។
យ៉ាងណាមិញជំងឺខ្សោយបេះដូងរបស់ Carvajal ពេលនេះបានធូរស្បើយច្រើន ពិសេសជិតអាចត្រឡប់ទៅលេងបាល់បានវិញហើយ ប៉ុន្តែកីឡាករសញ្ជាតិអេស្ប៉ាញនៅតែភ័យព្រួយខ្លាចក្រែងវារើឡើងម្ដងទៀត ថាមិនត្រូវអាចឲ្យរូបគេឈប់ពីសកម្មភាពបាល់ទាត់ទាំងស្រុងនៅថ្ងៃអនាគតក៏ថាបាន។
អតីតយុវជន Real Madrid បាននិយាយថា៖ "ខ្ញុំពិតជាភ័យខ្លាច គិតមើលបើសិនជាជំងឺនេះកាន់តែធ្ងន់ធ្ងរគឺខ្ញុំនឹងត្រូវចូលនិវត្តន៍ពីបាល់ទាត់។ រយៈពេល៣ ឬ៤សប្ដាហ៍ដំបូងវាពិតជាពិបាកគឺខ្ញុំមិនអាចធ្វើអ្វីបាន ហើយបេះដូងរបស់ខ្ញុំពេលនោះគឺពិតជាខ្សោយ។ ក្នុងនាមជាកីឡាកររាងកាយរបស់ខ្ញុំគឺទាមទារសកម្មភាព"៕