ទិញ​ប៉ះ​ ​iPhone X​ ​ប្រើ​ ​Modem​ ​របស់​ ​Qualcomm​ ​ល្បឿន​ចាញ់​ ​Intel

  • 2017-11-16 04:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ផ្នែក​បណ្ដាញ​អ៊ីនធឺណិត​លើ​ ​iPhone X​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ទទួល​ក្រុមហ៊ុន​ផ្គត់ផ្គង់​ ​២​ ​ រួម​មាន​ ​Qualcomm​ ​និង​ ​Intel។​ ចំពោះ​ការ​សាកល្បង​តេស្ត​ល្បឿន​ដំណើរការ​អ៊ីនធឺណិត​ពី​ក្រុម​ការងារ​ ​SpeedSmart​ ​បាន​ទាញ​ចេញ​លទ្ធផល​សរុប​ ​សម្រាប់​ម៉ូដែល​ ​iPhone X​ ​ប្រើ​ ​Modem​ ​របស់​ Intel​ ​ មាន​ល្បឿន​លឿន​ជាង​ ​Qualcomm។

ល្បឿន​អ៊ីនធឺណិត LTE នៃ​បណ្ដាញ​ភ្ជាប់​តែ​មួយ​ ​រួម​មាន​ប្រព័ន្ធ AT&T ទូរសព្ទ iPhone X មាន​ Modem របស់ Intel ល្បឿន​មធ្យម​ឡើង​ដល់​ចំណុច ៣១,១៣Mbps ខ្ពស់​ជាង Qualcomm បាន​ត្រឹម ២៧,៤៦Mbps ដោយឡែក​ប្រព័ន្ធ T-Mobile ចំពោះ iPhone X មាន​ Modem របស់ Intel ល្បឿន​មធ្យម​ឡើង​បាន ៣៣,៣៤Mbps ស្រប​ពេល Qualcomm ធ្វើ​មិន​បាន​ល្អ ត្រឹម ២៦,៥៤Mbps ប៉ុណ្ណោះ។

រំឭក​ថា​លទ្ធផល​នេះ​ផ្ទុយ​ស្រឡះ​ធៀប​នឹង​កាល​ចេញ iPhone 7 Plus ដោយ​ក្រុម​ការងារ Cellular Insights បាន​រក​ឃើញ​ប្រភេទ​ម៉ូដែល​ប្រើ Modem របស់​ក្រុមហ៊ុន Qualcomm បែរ​ជា​លឿន​ជាង​ Intel ទៅ​វិញ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Bgr   ប្រែសម្រួល៖ កៅ រក្សា