ខែ​ក្រោយ​ ​ចិន​សម្ពោធ​សួន​កម្សាន្ត​ខ្នាត​យក្ស​ ​បំពាក់​បច្ចេកវិទ្យា​ ​VR

  • 2017-11-16 06:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួន​កម្សាន្ត​ខ្នាត​យក្ស​ ​East Valley of Science and Fantasy​ ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ ​ Guiyang​ ​ប្រទេស​ចិន​ ​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នា​ខែ​ធ្នូ​ ​២០១៧​ ​នេះ​ ​ហើយ​មាន​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ ​VR​ ​នៅ​ទី​កន្លែង​កម្សាន្ត, រោងភាពយន្ត, ភោជនីយដ្ឋាន និង​តំបន់​សម្រាប់​កុមារ។

រូបភាព​មួយ​សន្លឹក​នៃ​ឧទ្យាន​ដ៏​ធំ​មួយ​នេះ​ ​បាន​លេចចេញ​លើ​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​ ​ដោយ​បង្ហាញ​ពី​រូប​ចម្លាក់​ ​Mecha​ ​មាន​កម្ពស់​ប្រហែល​ ​១៧៤ ហ្វីត​ ​ឬ​ប្រមាណ​ជាង​ ​៥០ ម៉ែត្រ​ ​និង​គ្រោង​អគារ​ជា​ច្រើន​ដែល​មាន​រូបរាង​ប្លែកៗ​ខុស​ពី​គ្នា។ ទិដ្ឋភាព​ជា​ច្រើន​ខាង​ក្នុង​សួន​បើ​អ្នក​មើល​ដោយ​ប្រើ​ភ្នែក​ធម្មតា​ ​នោះ​អាច​នឹង​មិន​ចាប់​អារម្មណ៍​ខ្លាំង​ ​ប៉ុន្តែ​បើ​ប្រើ​វ៉ែនតា​ ​VR​ ​អ្នក​នឹង​ឃើញ​រឿង​ដ៏​អស្ចារ្យ​ផុស​ចេញ​មក​ឡើង។ តាម​សេចក្ដី​រាយការណ៍​តម្លៃ​សាងសង់​របស់​វា​ ​ចំណាយ​អស់​ប្រមាណ​ ​១,៥ ប៊ីលាន​ដុល្លារ​អាមេរិក

យោង​តាម​កាសែត​ ​Shanghaiist​ ​ពួក​គេ​មិន​ទាន់​អាច​បង្ហើប​ពី​តម្លៃ​ចូល​ទស្សនា​បាន​នៅ​ឡើយ​ ​ ប៉ុន្តែ​រាល់​អតិថិជន​អ្នក​ទស្សនា​ទាំង​អស់​ ​នឹង​ទទួល​បាន​ឧបករណ៍​ ​VR​ ​ម្នាក់​មួយ​ ​ដែល​ពួក​គេ​អាច​មើល​ឃើញ​ពី​ពិភព​ខាង​ក្រៅ​ ​ជួប​ជាមួយ​បិសាច​ ​និង​ការ​ជិះ​ ​Roller Coaster​ ​ជា​ដើម៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ thenextweb   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី