មក​ដឹង​ដំណើរ​ទស្សនកិច្ច​បន្ត​បន្ទាប់​ពី Miss Global 2017 ក្នុង​ប្រទេស​កម្ពុជា

  • 2017-11-16 10:35:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវ​រក​ញ្ញា​ពិភពលោក (Miss Global 2017) ទាំង​៦០​រូប ដែល​មាន​បវ​រ​កញ្ញា​កម្ពុជា​ជា​ម្ចាស់ផ្ទះ បាន​នឹង​កំពុង​ស្នាក់​នៅ និង​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​។​

ក្រៅពី​ការ​ស្នាក់នៅ ដើម្បី​ការ​ប្រកួត​យក​តំណែង​បវ​រ​កញ្ញាឯក​គ្រង​មកុដ Miss Global ២០១៧ នៅ​ថ្ងៃទី ១៧​ខាងមុខ​នេះ បវ​រក​ញ្ញា​ទាំង​៦០​រូប​ បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​តំ​បន់​ល្បីៗ​ជាច្រើន ដូចជា នៅ​ខេត្ត​សៀមរាប និង​ប្រាសាទ​សំបូរ​ព្រៃគុក​នៅឯ​ខេត្ត​កំ​ពង់​ធំ​ជាដើម​។

ហើយ​ចំណែក​នៅ​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ថ្មីៗ​នេះ​បវរកញ្ញា Miss Global ពី​បណ្ដា​៦០​ប្រទេស​ក៏បាន​ចុះទៅ​ធ្វើ​ទស្សនកិច្ច​នៅ សហគ្រាស​ទឹក​ពិសា​បរិសុទ្ធ​អេរ៉ូ​ទិច (EUROTECH) ដែល​ជា​សហគ្រាស​ទឹកបរិសុទ្ធ ដែល​មាន​គុណភាព​ខ្ពស់​តាម​បែប​អន្តរជាតិ និង​មាន​ឈ្មោះ​ល្បី​នៅ​កម្ពុជា ហើយ​គួរ​បញ្ជាក់​ផងដែរ ថា​ទឹក​ពិសា​អេរ៉ូ​ទិច ជា​ទឹក​ពិសា​ផ្លូវការ (Official Drinking) របស់ Miss Global2017​។​ បវ​រក​ញ្ញា​ទាំង​៦០​រូប នឹង​ត្រលប់​ទៅប្រទេស​កំណើត​វិ​ញ​នៅ​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ២០១៧៕

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម