ពិតដែរទេ​ មូលហេតុ Minho និង Suzy បែកគ្នាបណ្ដាល​មក​ពី​ Jongsuk?

  • 2017-11-17 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​បែកបាក់​របស់​តារា​សម្ដែង​លំដាប់​ A ប្រចាំ​ប្រទេស​កូរ៉េ Lee Min Ho និង​ Suzy បាន​ធ្វើ​ឲ្យ​មហាជន​ ពិសេស​អ្នក​គាំទ្រ​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​ ខណៈ​លេចឮដំណឹង​នេះ​ ព្រមជាមួយការ​បញ្ជាក់​ទទួល​ស្គាល់​ថា​ជា​ការ​ពិត​ចេញ​ពី​ផលិតកម្ម​ពួកគេ។

ទន្ទឹម​នឹង​ជ្រាប​ពី​ព័ត៌មាន​ប្រេះឆា​នេះ​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ នាំ​គ្នា​លើក​ជា​ចម្ងល់​ថា​ តើ​មូលហេតុ​ពិត​ប្រាកដ​អ្វី​ទៅ ដែល​នាំ​តារា​ប្រុស​ស្រី​ទាំង​ ២សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​បែប​នេះ?

ជាក់ស្ដែង​ បើ​យោង​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​របស់​ កូរ៉េ បាន​បង្ហើប​រឿង​ខ្លះ​ទាក់ទង​នឹង​អ្វី​ដែល​ Suzy ធ្លាប់​បាន​និយាយ​កាល​ពី​មុន។ បើ​ក្រឡេក​ទៅ​ កាល​ពី​ខែ​មករាឆ្នាំ​ ២០១៧ តារា​ស្រី​រូប​នេះ​ បាន​ចូលរួម​កម្មវិធី​ទូរទស្សន៍​មួយ​ មាន​ឈ្មោះ​ថា​ "Off The REC” ដោយ​បាន​បង្ហើប​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​មិត្ត​ប្រុស​ Lee Min Ho។ ជាមួយ​គ្នា​នោះ​ នៅ​ពេល​សួរ​ពី​ពេល​ពេលវេលា​នៅ​ក្បែរ​គ្នា​ នាង​និយាយ​ថា​ ពួកនាង​ជួប​គ្នា​ ម្ដង​ប៉ុណ្ណោះ​ ក្នុង​១​ខែ។ នេះ​បញ្ជាក់​ថា​ អ្នក​ទាំង ២​កម្រ​ មាន​ពេល​ឲ្យគ្នា​ណាស់ បើ​ប្រៀប​ជាមួយ​គូស្នេហ៍តារាផ្សេង​ទៀត។

ប្រភព​ព័ត៌មាន​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ បច្ចុប្បន្ន​ តារា​ស្រី​កើត​ឆ្នាំ​ ១៩៩៤​ រូបនេះ​ កំពុង​មមាញឹក​ខ្លាំង​ជាមួយ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម និង​ថត​រឿង ជា​ដើម។ ចំណែក​ Min Ho ក៏​កំពុង​បំពេញ​កាតព្វកិច្ចដ៏​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ដែរ។ ដូចនេះ​ ផ្អែក​លើ​កិច្ចការ​មមាញឹក​រៀង​ខ្លួន​ ជា​ហេតុ​ធ្វើ​ឲ្យ​ឱកាស​ជួប​គ្នា​របស់​តារា​ទាំង​ ២​មាន​តិច​បំផុត ដូច​ពាក្យ​គេ​ថា​កាន់​តែ​ឆ្ងាយ​ កាន់​តែ​អស់​ចិត្ត។

Suzy និង​ Jong Suk ក្នុង​រឿង​ "While You Were Sleeping"
Minho ពេល​ទៅ​ដល់​បន្ទាយ​កងទ័ព

ដោយឡែក អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺក្រោយ​ពី​ផ្ទុះ​ដំណឹង​បែកបាក់​របស់​ Suzy និង​ Minho មហាជន​ស្រាប់​តែ​ផ្ដោត​ការ​ចាប់​អារម្មណ៍​ចំពោះ​តារា​សម្ដែង​ Lee Jong Suk។

អ្នក​គាំទ្រ​ជា​ច្រើន​ បាន​នាំ​គ្នា​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​ ដូចៗ​គ្នា​ថា​ វា​អាច​ទៅ​រួច​ ដែល​ថា​ Jong Suk និង​ Suzy មាន​អារម្មណ៍​ជាមួយ​គ្នា​ អំឡុង​ពេល​ថត​រឿង​ "While You Were Sleeping”។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ និង​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ៗប៉ុណ្ណោះ៕

ចុចអាន៖ ក្ដៅៗ! ស្នេហា Lee Min Ho និង​ Suzy ឈាន​ដល់​ផ្លូវ​ប្រេះឆាហើយ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី