CPU មួយណា ដែលអ្នកគួរទិញ Intel Core i5 ឬ i7?
- 2017-11-17 02:30:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CPU មួយណា ដែលអ្នកគួរទិញ Intel Core i5 ឬ i7?
ចន្លោះមិនឃើញ
ការទិញនូវកុំព្យូទ័រលើតុ (Desktop) ឬ កុំព្យូទ័រយួរដៃ (Laptop) ថ្មី ឬមួយទឹក ចំណុចចម្បងក្នុងការពិចារណា គឺ Processor ឬ CPU ខណៈប្រភេទដែលចរាចរណ៍ច្រើនក្នុងទីផ្សារដូចជាម៉ូដែល Intel Core i5 និង Intel Core i7 ដោយមានភាពខុសគ្នាតិចតួច។ ដោយឡែកសម្រាប់ Core i3 និង m3 សម្រាប់ប្រព័ន្ធមានតម្លៃធូរថ្លៃ ហើយ Core i9 សម្រាប់ប្រព័ន្ធមានថាមពលខ្លាំងប្រភេទ Gaming កម្រិតខ្ពស់។ រវាង Intel Core i5 និង Core i7 មានភាពខុសគ្នា ខណៈតម្លៃហាក់បីដូចជាកៀកគ្នា។ អ្នកអាចពិនិត្យមើលភាពខុសគ្នាដូចខាងក្រោម៖
តម្លៃ និងទីផ្សារ
ប្រព័ន្ធប្រើ Core i5 មានតម្លៃធូរថ្លៃជាងប្រព័ន្ធ Core i7 ខណៈ Core i7 processors មានសមត្ថភាពល្អប្រសើរជាង Core i5។ Core i7 មានដំណើរការ Multitasking, Gaming កម្រិតចុងក្រោយ និងការងារមួយចំនួនទៀតបានល្អប្រសើរជាង។ សម្រាប់ផ្នែកភាគច្រើន សមត្ថភាពដំណើរការរបស់ Core i7 លឿនជាង Core i5។ ភាគច្រើន CPUs លើ Desktop ប្រើ Core i7 ជាប្រភេទ Quad-core processor ដូចទៅនឹង CPUs លើ Desktop ប្រើ Core i5 ដែរ។ យ៉ាងណាមិញ សម្រាប់ជំនាន់លើទូរសព្ទ Processors ទាំងពីរនេះជាប្រភេទ Dual-core។ ជារួម ចំនួន Cores កាន់តែច្រើនលើ CPU ល្បឿនដំណើរការកាន់តែលឿន។ ប្រសិនបើអ្នកចង់បានសមត្ថភាពដំណើរការល្អក្នុងជំនាន់នីមួយៗ អ្នកគួរទិញ Processor មានលេខម៉ូដែលខ្ពស់ ឧទាហរណ៍ Intel Core i7-7600U ជាធម្មតាដំណើរការល្អជាង Intel Core i5-7200U។
Cache របស់ CPUs
ជាធម្មតា CPUsដំណើរការលឿនអាស្រ័យលើកម្រិត Clock speeds។ Core i7 processors មាន Cache ធំក្នុងការជួយដល់ Processor ដោះស្រាយនឹងការងារដដែលៗបានលឿន។ ប្រសិនបើអ្នកកែប្រែ និងគណនាលើ Spreadsheets នោះ CPU មិន reload នូវ Framework កន្លែងចំនួនលេខស្ថិតនៅនោះទេ។ ព័ត៌មាននឹងស្ថិតក្នុង Cache ដូច្នេះពេលអ្នកផ្លាស់ប្ដូរលេខ ការគណនាផ្លាស់ប្ដូរបានភ្លាមៗ។ ទំហំ Cache ធំក៏ជួយដល់ Multitasking ផងដែរ ដែលការងារស្ថិតនៅខាងក្រោយត្រៀមរួចរាល់ ពេលអ្នកចុចប្ដូរពី Window មួយទៅ Window មួយទៀត។ សម្រាប់ Processors លើ Desktop ភាគច្រើន CPUs core i5 មានដល់ទៅ ៩MB នៃ L3 cache ខណៈ core i7 មានដល់ទៅ ១២MB។
Turbo Boost
Turbo Boost ជាមុខងារ Overclocking (ដំណើរការលឿនជាងធម្មតា) ដែល Intel បានបង្កើតដាក់ចូលក្នុង Processor ដោយអាចឲ្យ Processor ដំណើរការលឿនជាង Clock speed ធម្មតា ពេលដែលមានតែមួយ ឬពីរProcessor core ត្រូវការ។ ទាំង Core i5 និង Core i7 processors ប្រើ Turbo Boost។ Core i7 processors សម្រេចបានល្បឿន Clock speeds ខ្ពស់ជាង។
Hyper-Threading
Intel Hyper-Threading ប្រើប្រាស់បច្ចេកវិទ្យា Multithreading ដើម្បីធ្វើឲ្យប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីគិតថា Processor មានច្រើន Cores ជាងវាមានធម្មតា។ បច្ចេកវិទ្យា Hyper-Threading ប្រើដើម្បីបង្កើនសមត្ថភាពលើការងារ Multithread ដោយជាធម្មតាអ្នកអាចដំណើរការកម្មវិធីជាច្រើនដំណើរគ្នា ប៉ុន្តែអាចទាញប្រយោជន៍ផ្សេងទៀតពី Hyper-Threading ដូចជាការបើកគេហទំព័រ ដោយមាន Load នូវធាតុផ្សេងៗ ដូចជា អក្សរ រូបភាព និង Contents ផ្សេងទៀត ក្នុងពេលដំណាលគ្នា។ ជារួម គ្រប់ CPUs Core i7 ប្រើ Hyper-Threading ដូច្នេះ CPU ៨ core អាចទប់ទល់នឹង ១៦ Streams, ៤ core អាចទប់ទល់នឹង ៨ streams និង Dual-core អាចទប់ទល់នឹង ៤ Streams។ Core i5 ប្រើ Hyper-Threading ដើម្បីបង្កើតនូវ Dual-core ដំណើរការដូចនឹង ៤ core ប៉ុន្តែប្រសិនបើអ្នកមាន Core i5 processor មាន ៤ core តែម្ដង នឹងមិនមាន Hyper-Threading នោះទេ។
Integrated Graphics
ជំនាន់ Westmere នៃ Core processors បានណែនាំនូវ Intel HD graphics ដែល Integrated graphic មានស្រាប់ក្នុង CPU core តែម្ដង។ Intel-integrated graphics ពីមុនបានបង្កើតលើ Motherboard chipsets ជៀសជាងលើ Processor។ ខណៈពេល Intel processors កម្រិតចុងក្រោយ អាចឲ្យអ្នកលេងហ្គេម 3D ពេលកំណត់ Settings នៅគុណភាពមធ្យម អ្នកនៅតែត្រូវការ GPUs ដាច់ពី AMD ឬ Nvidia ក្នុងការលេងហ្គេម 3D នៅកម្រិត Resolutions 1080p ឬ 4K ពេលកំណត់ Settings គុណភាព Ultra។ Intel Iris Plus 650 ដំណើរការល្អជាង Intel HD/UHD Graphics 630 ដែលដំណើរការល្អជាង Intel HD Graphics 510។ Integrated graphics សន្សំថាមពលបានល្អ ដោយសារគ្មាន Graphic chip បន្ថែមលើ Motherboards របស់ម៉ាស៊ីនក្នុងការប្រើថាមពល។
បច្ចុប្បន្ន Intel បានបង្ហាញនូវត្រកូល Core X processor ថ្មី ដែលផ្ដោតលើសមត្ថភាពដំណើរការខ្ពស់ សម្រាប់អ្នកលេងហ្គេមធំៗ និងកាត់តវីដេអូ។ ឧទាហរណ៍ Core i9-7980XE Extreme Edition processor មាន ១៨ core និងអាចដំណើរការ Threads ចំនួន ៣៦ ក្នុងពេលដំណាលគ្នា។ ជារួម Intel Core i5 បង្កើតសម្រាប់អ្នកប្រើប្រាស់គិតពីល្បឿនដំណើរការខ្លះដែរ។ Intel Core i7 បង្កើតសម្រាប់អ្នកប្រើប្រាស់គិតពីល្បឿនដំណើរការខ្ពស់។ ត្រកូល Core X របស់ Intel បង្កើតសម្រាប់អ្នកប្រើប្រាស់គិតពីល្បឿនដំណើរការជាចំបង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត៖