បរទេស​ចោម​រោម​ សុំ​ថត​រូប​ជា​មួយ​កញ្ញាឯក អែម គន់ថង ក្នុង​ឈុត​តំណាង​ជាតិ​ «នាង​ឧសភី​»

  • 2017-11-18 05:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អែម​ គន់​ថង​ កញ្ញា​ឯក​កម្ពុជា​ និង​ជា​បេក្ខ​ភាព​បរ​កញ្ញា​ផែន​ដី​ បាន​អញ្ជើញ​ចូល​រួម​ និង​សម្តែង​ឈុត​សម្លៀក​បំពាក់​ តំណាង​ជាតិ​ «នាង​ឧ​ស​ភី​» នៅ​ក្នុង​កម្ម​វិធី​ លៀង​ភោជ​នី​ហារ​ពេលល្ងាច ជប់លៀងបើក​កម្ម​វិធី​ពិព័រណ៍​ទេស​ចរណ៍​អន្តរ​ជាតិ​កម្ពុជា​ ២០១៧ លើក​ទី​១​ Cambodia Travel Mart (CTM) ដែល​រៀប​ចំ​ដោយ​ក្រសួង​ទេស​ចរណ៍​ និង​ក្រុមហ៊ុន​ទេស​ចរណ៍​ Charming Cambodia Tour ក្នុង​បរិវេណប្រាសាទ​បាយ័ន​ ខេត្ត​សៀមរាប។

ក្នុង​ពិធី​ជួប​ជុំ​គណៈ​ប្រតិ​ភូ​អន្តរជាតិ​ និង​ជាតិ​ បណ្តាអ្នក​វិនិយោគ​ និង​ម្ចាស់​ក្រុម​ហ៊ុន​ និង​ភាព​ហ៊ុន​ ក្នុង​វិស័យ​ទេស​ចរណ៍ទាំង​ ៣១​ប្រទេស​ និង​២២០​ក្រុមហ៊ុន​ ក្រោម​អធិប​តិយ​ភាព​ ឯក​ឧត្តម ឧប​នាយក​រដ្ឋ​មន្រ្តី​ យីម​ ឆៃ​លី​ ឯក​ឧត្តម​ ថោង​ ខុន​ រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរណ៍ ឯកត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន​ គណៈគ្រប់គ្រង​ខេត្ត​សៀម​រាប​ និង​មន្រ្តី​រាជ​ការ​ អគ្គ​ស្ថាន​ទូត​ និង​ស្ថាន​កុង​ស៊ុល​ប្រចាំ​នៅ​ខេត្ត​សៀមរាប​ ដើម្បី​ជប់​លៀង​ អបអរ​ព្រឹត្តិ​ការណ៍​ជាតិនេះ​។

ឯក​ឧត្តម​ ឧប​នាយក​រដ្ឋ​មន្រ្តី​ យីម ឆៃលី ក៏បាន​មាន​ប្រសាសន៍បើកកម្មវិធី​ថា ៖ «នេះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​មាន​ន័យ​ និង​មាន​សារៈ​សំខាន់​ ដើម្បី​ជួយ​ឲ្យ​កំណើន​ភ្ញៀវ​ទេស​ចរណ៍​អន្តរ​ជាតិ​ កើន​ឡើង​ ថែម​ទាំង​ជា​ឱកាស​ផ្សព្វ​ផ្សាយ​ពីសិល្បៈ​ ទំនៀម​ទម្លាប់ ប្រ​ពៃណី​ជាតិ​ខ្មែរ​ ពិសេស​បង្ហាញ​ភ្ញៀវ​បរទេស​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា​។»

​ជាក់​ស្តែង​ក្នុង​កម្មវិធី​ លៀង​ភោជ​នីហារ​ ក្រុម​សិល្បៈ​នៃ​ក្រសួង​វ​ប្បធម៌​ប្រចាំ​ខេត្តសៀម​រាប​ក៏​ចូល​រួម​សម្តែង​សិល្បៈ​របាំ​ជាតិ​ ចម្រៀង​ជាតិ​ និង​សិល្បៈ​ទំនើប​ដូចជា​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ និង​ទស្ស​នីយ​ភា​ព​ជា​ច្រើន​និយាយ​ពីសិល្បៈដ៏ល្អផូរផង់របស់​កម្ពុជា​។

ភ្ញៀវ​កិត្ត​យស​ចូល​រួម​ក្នុង​កម្មវិធី​ក៏​បាន​មើល​ឃើញ​ពី​ការ​សម្តែង​ ពិសេស​ភាព​ស្រស់​ស្អាត​ និង​សម្រស់​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ ​ពី​ កញ្ញា​ អែម​ គន់​ថង អតីត​ជយលាភី​លេខ២​ កញ្ញា​ឯក​កម្ពុជា​ ឆ្នាំ២០១៦ ដែល​បាន​ស្លៀក​​ឈុតចូលប្រកួតក្នុងកម្មវិធី Miss Earth 2017​ នៅ​ប្រទេស​ហ្វី​លី​ពីន​ ដែល​មាន​ឈ្មោះ​ថា "នាងឧសភី" ជា​ឈុត​តំណាង​ជាតិ​ (National Costume) ហើយម្នាក់កោតសរសើរ ពីសម្រស់របស់បរវរកញ្ញាម្នាក់នេះស្ទើរតែគ្រប់គ្នា។

ក្រោយ​ពី​ចប់​កម្មវិធី​ពិសារ​ភោជ​នី​ហារ​ និង​ជប់​លៀង​ ភ្ញៀវ​បរទេស​ម្នាក់​ៗ​ ឡើង​លើ​ឆាក​កម្មវិធី​សុំថត​ជាមួយ​កញ្ញា​ឯ​ក​កម្ពុជា​ ស្ទើរ​តែ​គ្រប់​ៗ​គ្នា​ ហើយ​និងជាមួយ​សិល្បករ​ សិល្ប​ការិនី​ ដែល​បាន​បង្ហាញ​ទេព​កោសល្យ​ដ៏​ជក់​ចិត្ត​បង្ហាញ​លើក​ឆាក​អន្តរ​ជាតិ​នារា​ត្រី​នៃ​កម្ម​វិធី​ដ៏​មាន​អត្ថន័យ​មួយ​នេះ​។

ចុចអាន៖

-អាកាស​យាន​ដ្ឋាន​កម្ពុជា​ ទទួល​ស្វាគមន៍​គណៈ​ប្រតិភូ​ចូល​រួម​ពិព័រណ៍​ទេសចរណ៍​អន្តរ​ជាតិ​កម្ពុជា​ ២០១៧ លើកទី១

-ពិសេស​មែន​ទែន​! រក​ឃើញ​​ម្ចាស់​មកុដ Miss Global ឆ្នាំ​២០១៧

អត្ថបទ៖ Sunny