Mourinho ថា Phil Jones ត្រូវ​គេ​ចាក់​៦​ម្ជុល​ដើម្បី​លេង​ប្រកួត​អង់គ្លេស​

  • 2017-11-18 02:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Phil Jones ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ចាក់​ចំនួន​៦​ម្ជុល​ដើម្បី​អាច​លេង​ប្រកួត​មិត្ត​ភាព​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​។ នេះ​បើ​តាម​សម្ដី​លោក​ Jose Mourinho។

Phil Jones

អ្នក​ចាត់ការ​ Manchester United ប្រាប់​ថា​ Jones មាន​បញ្ហា​​ភ្លៅ​ក្នុង​ការ​ប្រកួត​នោះ​តែ​គ្រូ​បង្វឹក​មិន​បាន​ឲ្យ​សម្រាក​ទេ​ថែម​ទាំង​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​ឲ្យ​រូប​គេ​អាច​ចូល​លេង​បន្ត​ទៀត។ ​

បុរស​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ប្រតិកម្ម​ធ្ងន់​ៗ​ថា៖ "១៧​ឆ្នាំ​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​ខ្ញុំ​មិន​ដែល​ឲ្យ​កីឡាករ​ណា​ម្នាក់​ចាក់​ថ្នាំ​ស្ពឹក​ដើម្បី​លេង​ប្រកួត​មិត្តភាព​បែប​នេះ​ទេ។ ខ្ញុំ​មិន​មែន​ជា​ទេវតា​ឡើយ​ ខ្ញុំ​ធ្លាប់​ឲ្យ​ពេទ្យ​ចាក់ថ្នាំ​ស្ពឹក​ដល់​កីឡាករ​ តែ​ការ​ធ្វើ​បែប​នេះ​សម្រាប់​តែ​ប្រកួត​ពាន​ផ្លូវ​ការ​ប៉ុណ្ណោះ។ ៦​ម្ជុល​ដើម្បី​លេង​ប្រកួត​មិត្ត​ភាព​ខ្ញុំ​ពិត​ជា​មិន​ដែល​ឭ"។

Jones នឹង​អវត្តមានប្រកួត​ Premier League ប៉ះ Newcastle នៅ​សប្ដាហ៍​នេះ​ដោយ​សារ​របួស​ ប៉ុន្តែ​ Pogba និង​ Zlatan ត្រូវ​ Mourinho អះអាង​ថា​មាន​ឈ្មោះ​សម្រាប់​ជួយ​ក្រុម៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ៉ុត