តារា​ប្រុស​កូរ៉េវ័យ​ក្មេង ៧​រូប​ ស័ក្ដិសម​គ្រង​តំណែង​តួឯក​បំផុត នៅជំនាន់ថ្មី

  • 2017-11-19 03:06:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាទូទៅ​មាន​ទស្សនិកជន​មិន​ច្រើន​ទេ​ដែល​ ចាប់អារម្មណ៍​ចំពោះ​តួ​រង​ ក្នុង​រឿង​ភាគនីមួយៗ។ ទោះ​ជា​យ៉ាងណា​ ក៏​នៅ​មាន​ទស្សនិកជន​ខ្លះ​ទៀត​ បែរ​ជា​ងាក​មក​ចាប់​អារម្មណ៍​ និង​លង់​ស្នេហ៍​ចំពោះ​តួ​រង​ ជាពិសេស​តួ​រង​ប្រុស។

ជាក់ស្ដែង​សម្រាប់​តារា​ប្រុស​ទាំង​ ៧​ដែល​នឹង​មាន​វត្តមាន​ក្នុង​អត្ថបទ​ថ្ងៃ​នេះ​ បាន​សម្ដែង​ក្នុង​ភាពយន្ត​ភាគ​ជា​ច្រើន​មក​ហើយ ហើយ​អ្នក​ដែល​តាម​ដាន​ និង​ចូលចិត្ត​ពួកគេ​ តែង​រំពឹង​ឲ្យ​ប្រុស​សង្ហា​ទាំង​នោះ​ មានឱកាស​គ្រង​តំណែង​តួឯក។

តើ​ប្រុស​សង្ហា​ទាំង​នោះ​ជា​ តារា​ប្រុស​រូប​ណា​ខ្លះ?

១. តារា​សម្ដែង​ Hoya

Hoya បាន​ទទួល​ការ​ចាប់អារម្មណ៍​មិន​ធម្មតា​ ពេល​សម្ដែង​ក្នុង​រឿង​ "Reply 1997”។ ចាប់​តាំង​ពី​ពេល​នោះ​មក​ ប្រជាប្រិយ​ភាព​របស់​លោក​ក៏​ចេះ​តែ​កើន​ឡើងៗ។

២. តារា​សម្ដែង​ Jisoo

តារា​សម្ដែង​ប្រុស​រូប​នេះ​ គឺ​ជា​តួ​អង្គ​ប្រុស​ដែល​ទស្សនិកជន​ផ្ដោត​ការ​ចាប់​អារម្មណ៍​មិន​ចាញ់​តួ​ឯក​ប៉ុន្មាន​ទេ​ ពេល​សម្ដែង​ក្នុង​រឿង​ "Moonlight Lovers”, “Strong Woman Do Bong Soon” និង​ “Page Turned” ជា​ដើម។ ជាក់ស្ដែង​ តាម​រយៈ​រឿង​ដែល​លោក​សម្ដែង​ទាំង​នោះ​ នៅ​ចុង​បញ្ចប់​នៃ​សាច់​រឿង​ លោក​តែង​ក្លាយ​ជា​តួ​កម្សត់​ជានិច្ច។

៣. តារា​សម្ដែង​ Jinyoung (សមាជិក​ B1A4)

មិន​ខុស​ពី​តារា​ប្រុស​ ៗ​រូប​ខាង​លើ​ទេ​ Jinyoung គឺ​ជា​តួ​សម្ដែង​ដែល​កំពុង​មាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន។ ជាពិសេស​នៅ​ពេល​សម្ដែង​ក្នុង​រឿង​ "Moonlight Lovers” ដែល​ជា​ប្រភេទ​រឿង​ភាគ​បុរាណ​ លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង តាម​រយៈ​ចរិត​នៃ​តួអង្គ។

៤. តារា​សម្ដែង​ Seo Kangjoon

ប្រជាប្រិយភាព​របស់​ Kangjoon ចេះ​តែ​កើន​ឡើង​ជា​លំដាប់​ ដោយសារ​សមត្ថភាព​សម្ដែង​ដ៏​ពិសេស​ និង​ភាព​ស្រស់​សង្ហា។ អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​ ប្រុស​សង្ហា​រូប​នេះ​ក្លាយ​ជា​តួ​ឯក​ណាស់។

៥. តារា​សម្ដែង​ Shin Wonho (សមាជិក​ក្រុម​ CROSS GENE)

នៅ​ពេល​ឃើញ​ Wonho អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រាកដ​ជា​ នឹក​ឃើញ​មុន​គេ​ដល់​តួ​អង្គ​ "Tae Oh” ក្នុង​រឿង​ “Legend Of The Blue Sea”។ ជាការពិត​ ដោយសារ​រឿង​នេះ​ កេរ្តិ៍ឈ្មោះ​របស់​លោក​កាន់​តែ​មាន​ភាព​ល្បីល្បាញ​ ត្បិត​មិន​បាន​ដើរ​ជា​តួ​ឯក​ក៏​ដោយ។ ប៉ុន្តែ​ក្រោយ​បាន​ឃើញ​ពី​សមត្ថភាព​ ដ៏​ពិសេស​របស់​ Wonho មហាជន​ភាគ​ច្រើន​ ពិត​ជា​ចង់​ឃើញ​លោក​ក្នុង​រឿង​ថ្មី​ ដើរ​ជា​តួ​ឯក​ប្រុស​ណាស់។

៦. តារា​សម្ដែង​ Kim Minsuk

តារា​សម្ដែង​រូប​នេះ​ ក៏​ល្បី​សុសសាយ​មិន​ចាញ់​តារា​ប្រុស​ផ្សេង​ទៀត​ដែរ​ នៅ​ពេល​សម្ដែង​ជា​តួ​រង​ក្នុង​រឿង​ "ម្ចាស់​ព្រះអាទិត្យ” និង​ "The Defendant”។ កេរ្តិ៍ឈ្មោះ​លោក​កាន់​តែ​មិនធម្មតា​ នៅ​ពេល​សម្ដែង​ជា​តួ​អង្គ​សំខាន់​មួយ​ក្នុង​រឿង "Age of Youth 2”។

៧. តារា​សម្ដែង​ Sungjae (សមាជិក​ក្រុម BTOB)

តាម​រយៈ​ភាព​ប៉ិន​ប្រសប់​ផ្នែក​សម្ដែង​ដ៏​អស្ចារ្យ​ របស់​ Sungjae អ្នក​ស្នេហា​វិស័យ​ភាពយន្ត​ភាគ​កូរ៉េ​ជា​ច្រើន​ ប្រាថ្នា​ចង់​ឲ្យ​លោក​បាន​គ្រង​ជា​តួឯក​នៅ​ក្នុង​រឿង​ភាគ​ក្រោយៗ​ទៀត៕

ចុចអាន៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី