អ៊ីតាលី ទទូច​ចង់​បាន​ Conte​ ទៅ​ដឹក​នាំ​វិញ

  • 2017-11-20 02:06:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី បាន​បញ្ជាក់​ថា ពួក​គេ​ចង់​បាន ​Antonio Conte ​ដែល​បច្ចុប្បន្ន​ជា​អ្នក​ចាត់​ការ​ក្រុម Chelsea ឲ្យ​​ត្រលប់​ទៅ​ដើម្បី​ដឹក​នាំ​ជម្រើស​ជាតិ​វិញ​​សាជាថ្មី។

ពេល​សាកសួរ​នរណា​​សក្ដិសម​មក​ជំនួស​កន្លែង​​លោក Gian Piero Ventura ដែល​ដឹក​នាំ​អ៊ីតាលី​មិន​បាន​ឡើង World Cup លោក​ Carlo Tavecchio ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អ៊ីតាលី​បាន​ចង្អុល​​ឈ្មោះ Conte។​

​​Conte បាន​ចូលរួម​ជាមួយ Chelsea បន្ទាប់ពី​ដឹក​នាំ​អ៊ីតាលី​មិន​ទទួល​បាន​ផ្លែផ្កា​ កាល​ពី Euro ២០១៦។ មក​ដល់​ដី​អង់គ្លេស​ភ្លាម​​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ក៏​បាន​ជួប​តោខៀវ​ឈ្នះ​ពាន Premier League ​​ភ្លែត​សម្រាប់​រដូវ​កាល​ដំបូង​របស់​ខ្លួន​ ប៉ុន្តែ​​ពេល​នេះ​អនាគត​របស់​លោក​នៅ Stamford Bridge​ កំពុង​ស្រពិតស្រពិល។

Gian Piero Ventura

ត្បិត​តែ​លោក Carlo Ancelottiនិង Massimiliano Allegri ដែល​ជា​អតីត​គ្រូ​ Juventus កំពុង​ទំនេរ​គ្មាន​ការងារ​ដូច​គ្នា តែ​​អ៊ីតាលី​បញ្ជាក់​ថា ចាប់​អារម្មណ៍ Conte តែ​ម្នាក់​គត់។ ប្រធាន​សហព័ន្ធ​លោក Tavecchio​ បាន​លើក​ឡើង​ថា៖ “ពួក​យើង​កំពុង​រក​មនុស្ស​ខ្លាំង​ពូក​កែ។  Allegri, Roberto Mancini, Ancelotti និង​អ្នក​ផ្សេង​ទៀត​នៅ​កម្រិត​មធ្យម​ទេ តែ​សម្រាប់ Conte​ ជា​មនុស្ស​ពិសេស”៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី