តើរបួសច្រមុះរបស់ Ramos អាចត្រូវអវត្តមានច្រើនថ្ងៃឬយ៉ាងណា?
- 2017-11-20 03:53:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើរបួសច្រមុះរបស់ Ramos អាចត្រូវអវត្តមានច្រើនថ្ងៃឬយ៉ាងណា?
ចន្លោះមិនឃើញ
Zinedine Zidane ពិតជាព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់តំបន់ការពារ បន្ទាប់ពី Sergio Ramos បានរបួសបាក់ខ្ទង់ច្រមុះ ក្នុងជំនួប Madrid Derby រវាង Real Madrid និង Atletico Madrid បញ្ចប់លទ្ធផល ០-០។
យ៉ាងណាមិញ តាមការចុះផ្សាយពីកាសែត Marca បញ្ជាក់ថា ខ្សែការពាររឹងមាំអេស្ប៉ាញរូបនេះ នឹងមិនត្រូវការវះកាត់អ្វីទេ ហើយអាចចូលលេងបានដោយពាក់ម៉ាសការពារ។ ដូច្នេះ Ramos នឹងអាចបង្ហាញខ្លួនប្រកួតបន្តបន្ទាប់នៅ La Liga សម្រាប់ប្រកួតបន្ទាប់ជាមួយ Malaga និងAthletic Bilbao ពេលខាងមុខ។
Ramos បានធ្វើការពិនិត្យច្រមុះបន្ថែមកាលពីថ្ងៃអាទិត្យ នៅឯមន្ទីរពេទ្យ La Moraleja ក្រោយត្រូវមួយជើងចំច្រមុះពីសំណាក់កីឡាករ Lucas Hernandez ក្នុងវគ្គទីមួយ។ កីឡាករវ័យ៣១ឆ្នាំបានញ៉ុកសំឡីដើម្បីលេងបន្ត តែដោយសារច្រមុះហើមខ្លាំងពេក ក៏សម្រេចចិត្តប្ដូរចេញនៅនាទី៤៦៕
ចុចអាន៖
[Kevin de Bruyne៖ យើងនឹងគាបសង្កត់គ្រប់ក្រុមទាំងអស់](Kevin de Bruyne៖ យើងនឹងគាបសង្កត់គ្រប់ក្រុមទាំងអស់)
Cavani ប្រាប់ថា Neymar នឹងទាត់ប៉េណាល់ទីទាំងអស់របស់ PSG