រឿងរ៉ាវពិត គួរឲ្យភ្ញាក់ផ្អើលទាំង៨ ពីជនជាតិអេហ្ស៊ីបបុរាណ កម្រមានអ្នកដឹងបំផុត!

  • 2017-11-20 03:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា យើង​គិត​ថា យើង​រស់​នៅ​ខុស​គ្នា​ទាំង​ស្រុង​ពី​មនុស្ស​បុរាណ ដូច​ជា​ប្រពៃណី ភាសា និង​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ផង​ដែរ។ ប៉ុន្តែ អ្នក​បុរាណវិទ្យា​បាន​បង្ហាញ​ថា យើង​ពិត​ជា​យល់​ខុស​ហើយ។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ពិត គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង ៨ ពី​ជនជាតិ​អេហ្ស៊ីប​បុរាណ​កម្រ​មាន​អ្នក​ដឹង​បំផុត៖

#១ ពួកគេ​យក​ដែក​ចេញ​ពី​អាចម៍​ផ្កាយ

ក្រុម​អ្នក​បុរាណ​វិទូ បាន​រក​ឃើញ​គ្រាប់​អង្កាំ នៅ​ក្នុង​ផ្នូរ​បុរាណ​មួយ។ តើ​ពួក​គេ​បាន​គ្រាប់​អង្កាំ​ដែក​មក​ពី​ណា? គ្រាប់​អង្កាំ​ដែក​ទាំង​នោះ អាច​ត្រូវ​ធ្វើ​ឡើង​ពី​អាចម៍​ផ្កាយ។

#២ ពួកគេ​បង្កើត​ថ្នាំ​ដុស​ធ្មេញ

មាន​ភស្តុតាង​ជា​ច្រើន ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​អេហ្ស៊ីប​បាន​បង្កើត​ថ្នាំ​ដុស​ធ្មេញ តាំង​ពី ៥ ០០០ឆ្នាំ​មុន​គ្រិស្តសករាជ​មក​ម្ល៉េះ។

#៣ ពួកគេ​បង្កើត​ប៉ូលិស​ដំបូង​បង្អស់​នៅ​លើ​ពិភពលោក

កង​កម្លាំង​ប៉ូលិស​ដំបូង​បង្អស់​របស់​ពិភពលោក ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ពេល ព្រះរាជាណាចក្រ Middle Kingdom (ឆ្នាំ២០៥០-១៨០០ មុន​គ្រិស្តសករាជ)។ វា​រួម​បញ្ចូល​ទាំង​អ្នក​ចម្បាំង​ដ៏​ស្មោះត្រង់​បំផុត និង​ឈ្មួញ​បរទេស​ទៀត​ផង។ ប៉ូលិស​អេហ្ស៊ីប​ត្រូវ​បាន​អម​ដោយ​សត្វ​សុនខ និង​សត្វ​ស្វា។ ក្រុម​មន្ត្រី​ទាំង​នោះ​ការពារ​ប្រាសាទ និង​ទីក្រុង , អ្នកតំណាង​ជាន់ខ្ពស់ និង ក្រុម​ទូរចរ​ពី​ឧក្រិដ្ឋជន។

#៤ ពួក​គេ​ជា​អ្នក​ផលិត​ស្រាបៀ​ដំបូង​បង្អស់

កម្មករ​ដែល​បាន​សាងសង់​ប្រាសាទ​ពីរ៉ាមីត ត្រូវ​បាន​គេ​ឲ្យ​រង្វាន់​ស្រាបៀ ៤-៥លីត្រ​ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​យើង​អាច​សន្និដ្ឋាន​ថា ការ​ផលិត​ស្រាបៀរ​នៅ​ពេល​នោះ ពិត​ជា​មាន​កម្រិត​ល្អ​ណាស់។

#៥ គ្រូពេទ្យ​វះកាត់ បាន​ធ្វើ​ប្រតិបត្តិការ​យ៉ាង​លំបាក

ជនជាតិ​អេហ្ស៊ីប​បុរាណ មាន​ចំណេះដឹង​ផ្នែក​ឱសថ ដែល​មាន​ភាព​ច្បាស់លាស់ និង​តែ​មួយ​គត់ ដែល​អាច​ប្រៀបធៀប​ជាមួយ​សម័យ​ទំនើប​នេះ​បាន។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ពិនិត្យ​សាកសព​ម៉ាំមី បាន​រក​ឃើញ​ដំណើរការ​វះកាត់​មួយ​ចំនួន ដូចជា ការ​វះកាត់​បេះដូង , ការ​ប្ដូរ​សរីរាង្គ និង ការ​វះកាត់​កែសម្ផស្ស​ទៀត​ផង។ ជាអកុសល ចំណេះដឹង​របស់​ពួកគេ​ត្រូវ​បាន​រលាយ​សាប​សូន្យ។

#៦ ពួកគេ​ប្រើ​សោ​ទ្វារ

សោ​ទ្វារ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប និង​ចិន ដោយសារតែ​ឧបករណ៍​ប្រភេទ​នេះ ត្រូវ​ការ​ជា​ចាំ​បាច់។

#៧ ពួកគេ​លេង​កីឡា​បោះ​ប៊ូល

នៅ​ក្នុង​ទីលំនៅ​បុរាណ​មួយ ក្បែរ​ទីក្រុង Cairo គេ​បាន​រក​ឃើញ បន្ទប់​លេង​បោះ​ប៊ូល ដែល​មាន​អាយុ​កាល ៣ ២០០ឆ្នាំ​មុន​គ្រិស្តសករាជ ជាមួយ​នឹង កូន​បាល់​ទំហំ​ខុសៗ​គ្នា​ជា​ច្រើន ដែល​មាន​រន្ធ​សម្រាប់​ម្រាមដៃ។ ច្បាប់​នៃ​ការ​លេង​គឺ​ខុស​គ្នា ប៉ុន្តែ​កីឡា​មួយ​នេះ​នៅ​តែ​អាច​ចំណាំ​បាន។

#៨ ពួកគេ​អាច​ព្យាបាល​ភ្នែក

ការ​ឆ្លង​រោគ​ភ្នែក គឺ​ជា​ជំងឺ​ទូទៅ​ក្នុង​ចំណោម​ប្រជាជន​អេហ្ស៊ីប។ ពួកគេ​បាន​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ជាច្រើន​ខុសៗគ្នា និង​ជួន​កាល​ចម្លែកៗ ដូចជា ប្រើ​ថ្នាំ​លាប​បាក់តេរី និង​ថ្នាំ​ព្យាបាល​ដែល​ធ្វើ​ពី​ខួរក្បាល​មនុស្ស ជាដើម៕

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី