ដឹង​អត់​ថា​ សុខ​ ធី​ (កាកា​) ​​បាន​តម្លៃ​ខ្លួន​ប៉ុន្មាន​នៅ​ប្រទេសថៃ?

  • 2017-11-21 03:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​ សុខ​ ធី​ ឬ​ កាកា​ ថា​ បច្ចុប្បន្ន​នេះ​គេ​ឡើង​សង្វៀន​នៅ​ប្រទេស​ថៃ​ម្ដង​បាន​តម្លៃ​ខ្លួន​ ៤៥០០០​បាត​ ហើយ​ក្នុង​មួយ​ខែ​គេ​ខែ​អាច​រក​​បាន​ចន្លោះ​ពី​៧០០០០បាត​ផង​ដែរ។​

សុខ ធី(កាកា)

កីឡាករ​ សុខ​ ធី​ បាន​ឲ្យ​ដឹង​ថា​ នៅ​ប្រទេស​ថៃ​ឯ​នោះ​មាន​អ្នក​គាំទ្រ​រូប​គេ​ច្រើន​ ហើយ​គេ​វ៉ៃ​ជា​គូ​ឯក​ ឬ​អម​គូ​ឯក​នៃ​កម្មវិធី​ទាំង​នោះ។​ បើ​និយាយ​ពី​ប្រាក់​តម្លៃ​ខ្លួន​ឡើង​សង្វៀន​វិញ​ អ្នក​ប្រដាល់​ដើម​កំណើត​កម្ពុជា​រូប​នេះ​លើក​ឡើង​ថា​ សព្វ​ថ្ងៃ​ឡើង​សង្វៀន​មួយ​ប្រកួត​ទទួល​បាន​ ៤៥០០០​បាត​ គិត​ទៅ​ប្រហែល​ជាង​ ១៣០០​ដុល្លារ​អាមេរិក​ ហើយ​ក្នុង​១ខែ​ប្រហែក​អាច​រក​បាន​ចន្លោះ​ពី​ ៧០០០០បាត​ផង​ដែរ។​

អ្នក​ប្រដាល់​វ័យ​១៩​ឆ្នាំ​ខាង​លើ​បន្ថែម​ថា​ នៅ​ឯ​ប្រទេស​ថៃ​នោះ​ គេ​ចាក់​ប្រដាល់​ច្រើន​ នៅ​ពេល​ដែល​ខ្លួន​ឡើង​ប្រកួត​ម្ដងៗ​ ពួកគេ​ចាក់​ពី​១សែន​ ទៅ​ ២សែន​បាត​ ហើយ​នៅ​ពេល​ដែល​គេ​ភ្នាល់​ឈ្នះ​ ក្នុង​១សែន​ គឺ​គេ​ឲ្យ​កីឡាករ​ ១បាត​ទៀត​ផង។​

សុខ ធី(កាកា) ពេលឈ្នះនៅអាស៊ីអាគ្នេយ៍

សុខ​ ធី​ ឬ​ កាកា​ ជា​កីឡាករ​កម្ពុជា​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គឺ​ហ្វឹកហាត​និង​ជា​កីឡាករ​ប្រចាំ​ក្លឹប​ប្រដាល់​មួយ​នៅ​ឯ​ប្រទេស​ថៃ​ រូប​គេ​ចាក់ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​ទៅ​រួមរស់​ជា​មួយ​ក្លឹប​ប្រដាល់​ថៃ​តាំង​ពី​អាយុ​ ៨-៩ឆ្នាំ​មក​ម្ល៉េះ។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​គេ​ឈ្នះ​កីឡាករ​ថៃ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សោរ៍​ ទី១៨ ​វិច្ឆិកា​ ២០១៧​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍៕

អត្ថបទ៖ នួន ស៊ីណា​