ប្រពន្ធ​កីឡាករ​ ចាន់​ សីហា​ បង្ហើប​ថា​បាន​បន់​ព្រះ​សូម​ឲ្យប្ដី​ប្រកួត​ឈ្នះ

  • 2017-11-20 09:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​កីឡាករ​គុន​ខ្មែរ​ ចាន់​ សីហា​ ប្រាប់​រឿង​ក្នុង​ចិត្ត​ថា​ បាន​បន់​ព្រះ​សូម​ឲ្យ​ប្ដី​ទទួល​បាន​ជោគជ័យ​មុន​ពេល​ប្រកួត​ថ្ងៃសៅរ៍​ ទី១៨ ​វិច្ឆិកា​ ២០១៧​ នៅ​សង្វៀន​បាយ័ន​បឹងស្នោ​កន្លង​ទៅ​នេះ។​

អ្នកនាង អ៊ុច សុធា

អ្នក​នាង​ អ៊ុច​ សុធា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចិត្ត​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដែល​ប្ដី​ឡើង​ប្រកួត​ និង​ជា​ពិសេស​ពេល​ឃើញ​គេ​វ៉ៃ​ត្រូវ​ប្ដី ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​ប៉ះពាល់​ ឬ​មាន​បញ្ញា​អ្វី​នៅ​ពេល​ប្រកួត។​ សម្រាប់​ការ​ប្រកួត​សា​ជា​ថ្មី​របស់​ប្ដី​អ្នក​នាង​នេះ​ មាន​ការ​បារម្ភ​ខ្លាំង​ថែម​ទាំង​បាន​បន់​ឲ្យ​តែ​ចប់​ការ​ប្រកួត​ និង​សុំ​ឲ្យ​ប្ដី​បាន​ឈ្នះ​ការ​ប្រកួត​ទៀត​ផង។​

បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្ដី​ដូច​នេះ​ក្ដី​ តែ​ប្រពន្ធ​ជនជាតិ​ខាង​លើ​នេះ​មិន​បាន​ហាមឃាត់​ប្ដី​ឲ្យ​បោះបង់​វិស័យ​ប្រដាល់​គុន​ខ្មែរ​ឡើយ​ នឹង​ផ្ដល់​កម្លាំង​ចិត្ត​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ «សីហា»​ រឹតតែ​មាន​ទឹកចិត្ត​ហ្វឹកហាត់​ និង​ជោគជ័យ​ក្នុង​អាជីព​មួយ​នេះ​នៅ​ពេល​អនាគត។​

កីឡាករ​ ចាន់ សីហា​ ពេល​ឈ្នះ​ពាន​រង្វាន់នៅបាយ័ន

អ្នក​នាង​ អ៊ុច​ សុធា​ រៀបការ​ជា​មួយ​កីឡាករ​គុន​ខ្មែរ​ ជនជាតិ​បារាំង​ ចាន់​ សីហា​ បាន​ជាង​មួយ​ឆ្នាំ​មក​ហើយ។​ កាល​ពី​ថ្ងៃសៅរ៍​ ទី១៨ ​វិច្ឆិកា​ ២០១៧​ នេះ​ កីឡាករ​បារាំង​រូប​នេះ​ប្រកួត​ឈ្នះ​ជើង​ខ្លាំង​ ម៉ានូអ៊ែល​ ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​សង្វៀន​បាយ័ន​បឹង​ស្នោ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី