ស៊ឹម​ ប៊ុនស្រ៊ន់​ ចង់​វាយ​ចិន ឲ្យ​សន្លប់​ដើម្បី​សងសឹកឲ្យ​មិត្ត​រួម​ក្រុម

  • 2017-11-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រយុទ្ធ MMA កម្ពុជា ស៊ឹម​ ប៊ុនស្រ៊ន់ បាន​ប្រកាន់​ជំហរ​ថា នឹង​វាយ​កីឡាករ​ចិន  Miao Li Tao ឲ្យ​ដេក​មិន​ឲ្យ​ផុត​ទឹក​៣ ដើម្បី​ជា​ថ្នូរ​ដែល​មិត្ត​រួម​ក្រុម ថៃ រិទ្ធិ​និង ផាត់ សូដា ធ្លាប់​ចាញ់​ក្រោម​ដៃ​កីឡាករ​ចិន​កាល​ពី​ពាក់​កណ្ដាល​ខែ​កន្លង​ទៅ​នា​ប្រទេស​ហ្វីលីពីន។

ក្រៅ​វី ស្រី​ខួច ប៊ុនស្រ៊ន់​ក៏​ជា​បេក្ខភាព​​កម្ពុជា​មួយ​រូប​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ One Championship: ONE: IMMORTAL PURSUIT នា​ប្រទេស​សិង្ហបុរី​ ហើយ​ត្រូវ​ប្រកួត​គូទី​១​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​លើ​ផេក​ហ្វេស៊ុក One Championship។ កាល​ពី​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា កីឡាករ ថៃ រិទ្ធិ​និង ផាត់ សូដា ដែល​មក​ពី​ក្លឹប Cambodian Top Team សុទ្ធ​តែ​ភ្លាត់​ស្នៀត​ចាញ់​កីឡា​ចិន។ ប៉ុន្តែ​លើក​នេះ ប៊ុនស្រ៊ន់​​សុំ​ចូល​ខ្លួន​​មក​សងសឹក​ឲ្យ​មិត្ត​ខ្លួន បន្ទាប់​ពី​មាន​ឱកាស​ជួប​កីឡា​ចិន​ម្នាក់​ទៀត។

“លើក​នេះ​ខ្ញុំ​រំពឹង​ក្នុង​ចិត្ត​​៨០​% អាច​ថា​សងសឹក​ដល់​មិត្ត​រួម​ក្លឹប​របស់​ខ្ញុំ​បាន។ សម្រាប់​ការ​ប្រកួត​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ជាង​មួយ​ខែ​ជាង អញ្ចឹង​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​បាន​ពេញ​លេញ​ជាង​រាល់​ដង។ ខ្ញុំ​ធ្លាប់​ឃើញ​ដៃ​គូ​ខ្ញុំវាយ គេ​ពូកែ​ម៉ាត់​ដៃ​ស្ដាំ ហើយ​គេ​មិន​ដែល​ជួប​កីឡាករ​កម្ពុជា​ពី​មុន​មក​ទេ។ បើ​អាច​ចង់​វាយ​គេ​ឲ្យ​សន្លប់"។ សម្ដី ប៊ុនស្រ៊ន់​។

ការប្រកួត​ង​ព្រឹត្តិការណ៍ One Championship: ONE: IMMORTAL PURSUIT នឹង​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​លើ​ហ្វេសប៊ុក​ចាប់​ពី​ម៉ោង​៦​តទៅ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម